គ្រោះថ្នាក់! ហាម​លាប​ពណ៌​សក់ ពេល​កំពុងមាន​ផ្ទៃពោះ

0
2

បើ​យោងតាម​ការស្រាវជ្រាវ​ជាច្រើន​បានបង្ហាញ​ថា ការ​លាប​ពណ៌​សក់​អំឡុងពេល​មាន​ផ្ទៃពោះ អាចធ្វើ​ឲ្យ​ទារក​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​បំផុត។ ព្រោះ​ថ្នាំលាបសក់​មាន​ផ្ទុក​សារធាតុ​គីមី ដែល​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ទាំង​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ ជាពិសេស​វា​អា​ចប​ណ្តោ​ល​ឲ្យ​មាន​ផលវិបាក​ចំពោះ​ការបង្ក​កំណើត។

ការ​លាប​សក់​ពេល​មាន​ផ្ទៃពោះ​អាច​ប្រឈម​នឹង​ជំងឺមហារីក​ឈាម

ការសិក្សា​មួយ​ដែល​បានចេញ​ផ្សាយ​នៅ​ឆ្នាំ ២០១៣ បាន​បង្ហាញថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ប្រើ​ថ្នាំលាបសក់ អា​ចប​ណ្តោ​ល​ឲ្យ​ទារក កើត​ជំងឺមហារីក​ឈាម បើទោះបីជា​ការប្រើ​ថ្នាំលាបសក់ មុនពេល​មាន​ផ្ទៃពោះ​រយៈពេល៣ខែ អំឡុងពេល​ពពោះ ឬ​បំបៅ​ដោះ​កូន​ក៏ដោយ។ ប៉ុន្តែ​ការប្រើប្រាស់​នៅក្នុង​ត្រីមាស​ទីមួយ​នៃ​ការ​មាន​ផ្ទៃពោះ និង​ការ​បំបៅ​ដោះ​កូន អាច​ប្រឈម​ជំងឺ​រហូតដល់​ទៅ ៩៥ភាគរយ។

ការប្រើ​ថ្នាំលាបសក់​ពេល​មាន​ផ្ទៃពោះ អាច​កើត​ជំងឺមហារីក និង​មហារីក​សរសៃប្រសាទ

ការសិក្សា​មួយទៀត ដែល​បានចេញ​ផ្សាយ​ក្នុង​ឆ្នាំ ២០០៥បាន​បង្ហាញថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ប្រើ​ថ្នាំលាបសក់ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក ឬ​មហារីក​សរសៃប្រសាទ​ចំពោះ​កុមារ។ មហារីក​សរសៃប្រសាទ ជា​ប្រភេទ​នៃ​ជំងឺមហារីក ដែល​ចាប់ផ្តើម​កកើត​ដំបូង​នៅក្នុង​កោសិកា​ប្រសាទ ហើយ​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​អំប្រ៊ីយ៉ុង ឬ​ទារក។ ការស្រាវជ្រាវ​នេះ​ក៏បាន​រកឃើញ​ទៀតថា ការប្រើ​ថ្នាំលាបសក់​មុនពេល​មាន​ផ្ទៃពោះ​មួយខែ ឬ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​សរសៃប្រសាទ​ដូចគ្នា។

អាស្រ័យហេតុនេះ សូម​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​ជៀស​ឲ្យ​ឆ្ងាយ​ពី​ថ្នាំលាបសក់ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ខ្លាំងណាស់​សម្រាប់​ទារក​ទើបនឹង​លូតលាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here