ការថែរក្សាស្បែកមុខឲ្យមានសុខភាពល្អ និងស្រស់ស្អាតជានិច ពិតជារឿងចាំបាច់ណាស់សម្រាប់សុភាពនារីទាំងឡាយ។ ហេតុនេះអ្នកប្រាដកជាចង់ដឹងថា តើគួរធ្វើដូចម្តេចខ្លះទើបទទួលបានស្បែកមុខស្រស់ស្អាត គួរឲ្យទាក់ទាញ? បើដូច្នោះមែន កុំបារម្ភអី ថ្ងៃនេះយើងនឹងបង្ហាញពីវិធីធម្មជាតិងាយៗ ដែលមិនចាំបាច់ចំណាយច្រើនឡើយ។
ចេកណាំវ៉ាទុំ
យកចេញមួយផ្លែកិនឲ្យម៉ត់ ហើយលាយជាមួយនឹងទឹកដោះគោយ៉ាងអួបន្តិច។ ចាប់ផ្តើមលាបនៅលើផ្ទៃមុខឲ្យសព្វ ហើយទុកចោលរយៈពេល៣០នាទី ទើបលាងចេញ។ ព្យាយាមអនុវត្តបែបនេះមួយសប្តាហ៍៣ដង ឬជារៀងរាល់ថ្ងៃ វានឹងជួយឲ្យស្បែកម៉ដ្ឋល្អ និងបំបាត់ស្លាកស្នាមនៅលើស្បែកបានថែមទៀត។
ទឹកអង្ករ
ក្រោយពីលាងសម្អាតមុខនៅលើពេលយប់រួច អ្នកត្រូវយកទឹកអង្ករលាបនៅលើផ្ទៃមុខឲ្យសព្វកន្លែង រួចទុកប្រហែលជា ១០នាទី ទើបលាងចេញ។ អនុវត្តរបៀបនេះជារៀងរាល់ថ្ងៃ វានឹងជួយកម្ចាត់ស្នាមអុជខ្មៅ ឬស្នាមជាំនៅលើស្បែកមុខ ដែលធ្វើឲ្យផ្ទៃមុខរបស់អ្នកមានទន់រលោង និងស្រស់ស្អាតឡើងវិញ៕