យោងតាមការស្ទង់មតិមួយនៅសហរដ្ឋអាមេរិក បានបង្ហាញថា មានតែ១២ភាគរយនៃជនជាតិអាមេរិក ប៉ុណ្ណោះដែលគេងស្រាត។ រឿងនេះមិនមែនត្រឹមតែប្រជាជនអាមេរិក នោះទេដែលមិនចូលចិត្តគេងស្រាត សូម្បីតែប្រទេសដ៏ទៃទៀត ក៏មានកម្រិតតិតដែរ ខណៈដែលការគេងស្រាតពិតជាល្អសម្រាប់សុខភាព។

ជួយឲ្យគេងលក់ស្រួល
ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា សីតុណ្ហភាពរាងកាយរបស់យើង នឹងធ្លាក់ចុះនៅពេលដែលយើងគេង ហើយឡើងនៅពេលភ្ញាក់វិញ ប៉ុន្តែសម្លៀកបំពាក់នៅលើដងខ្លួន នឹងក្លាយជាកត្តាដែលរាំងស្ទះដល់ដំណើរធម្មជាតិ។
រាងកាយអាចនឹងក្លាយជាឡើងកំដៅខ្លាំង នាំឲ្យមានកន្ទួលរមាស់នៅលើស្បែក បែកញើសនៅពាក់កណ្តោលអាធ្រាត ដែលធ្វើឲ្យអ្នកគេងមិនបានស្កប់ស្កល់។ មធ្យាបាយដ៏ល្អបំផុត គឺយើងគួរតែអនុញ្ញាតឲ្យសីតុណ្ហភាពរាងកាយ មានការប្រែប្រួលតាមធម្មជាតិដោយគ្មានសម្លៀកបំពាក់នៅលើរាងកាយ។
ជំរុញដល់ការរំលាយអាហារ
យោងតាមការសិក្សាឆ្នាំ ២០១៤របស់ទស្សនាវដ្តី Diabetes Magazine បានឲ្យដឹងថា នៅពេលដែលរងកាយមានខ្យល់ចេញចូលគ្រប់គ្រាន់ ជាកត្តាអំណោយផលសម្រាប់ការរំលាយអាហារក្នុងរាងកាយ។
អ្នកស្រាវជ្រាវបានរកឃើញថា នៅពេលដែលមនុស្សគេងលក់ក្នុងបន្ទប់មានសីតុណ្ហភាពត្រជាក់ រាងកាយនឹងបង្កើតជាលិកាខ្លាញ់ល្អទ្វេដង ដែលត្រូវបានផ្ទុកនៅក្នុងគោលបំណងដុតកាឡូរី ដើម្បីបង្កើតកំដៅ បើប្រៀបធៀបទៅនឹងការគេងក្នុងបន្ទប់ក្តៅ។ ទន្ទឹមនឹងនេះ ការគេងស្រាត ក៏អាចបង្កើតប្រតិកម្មស្រដៀងគ្នានេះដែរ ទើបអ្នកវិទ្យាសាស្ត្រលើកទឹកចិត្តដល់យើងគ្រប់គ្នា។
ការពារពងស្វាស
ការគេងស្លៀកខោ អាវទ្រនាប់ ជារៀងរាល់យប់ ពិតជាបង្កើនហានិភ័យនៃការឆ្លងមេរោគ ជាងមនុស្សដែលគេងមិនស្លៀកសោះ។ អ្នកស្រាវជ្រាវបាននិយាយថា នៅពេលដែលយើងគេងមិនស្លៀកខោអាវ យើងអាចទប់ស្តាត់ការរីកលូតលាស់នៃបាក់តេរីនៅលើពងស្វាស ក្នុងរិយាកាសសើម និងក្តៅ។
ដូច្នេះ ទម្លាប់គេងស្រាតអាចជួយឲ្យពងស្វាសបុរសមានសុខភាពល្អ និងការពារហានិភ័យនៃការឆ្លងមេរោគ។
បង្កើនគុណភាពមេជីវិតឈ្មោល
ពងស្វាស គួរតែត្រូវបានការបារនៅសីតុណ្ហភាពត្រឹមត្រូវ ដើម្បីបង្កើនការផលិតមេជីវិតឈ្មោល។ សីតុណ្ហភាពល្អបំផុត គឺប្រហែលជា ៣៥,០ ទៅ៣៥,៥៦ដឺក្រេ ដែលមានតែត្រជាក់ជាងផ្នែកដ៏ទៃទៀតនៃរាងកាយ។ នៅពេលពងស្វាសត្រូវបានរុំព័ទ្ធខ្លាំងពេក វានឹងប៉ះពាល់ដល់កម្រិតគុណភាពមេជីវិតឈ្មោល។
បង្កើនភាពស្និតស្នាលដល់ដៃគូ
ការស្រាវជ្រាវនៅប្រទេសស៊ុយអ៊ែត បានរកឃើញថា ការប៉ះពាល់ស្បែកនឹងស្បែករវាងមនុស្សពីរនាក់ អាចជួយជំរុញដល់ការផលិតអ័រម៉ូនអុកស៊ីតូស៊ីន នៅក្នុងខួរក្បាល។ នេះគឺជាបរិមាណមួយដែលអាចជួយកាត់បន្ថយភាពតានតឹង ធ្វើឲ្យដៃគូពីរនាក់បង្កើនទំនាក់ទំនង និងចំណងផ្លូវភេទ។ ដូច្នេះការគេងស្រាត គឺជាមធ្យាបាយនាំមកនូវសុខភាពល្អ និងនាំមកនូសសុភមង្គលដល់ជីវិត៕