ថ្លើម គឺជាផ្នែកមួយដ៏សំខាន់នៃរាងកាយព្រោះវាមានតួនាទីកម្ចាត់ជាតិពុល ព្រមទាំងជាឃ្លាំងផ្ទុកថាមពលសម្រាប់ប្រើប្រាស់ផងដែរ។ ប៉ុន្តែ ថ្លើម ងាយនឹងទទួលរងនូវផលប៉ះពាល់ខ្លាំងបំផុតប្រសិនបើអ្នកទទួលទានអាហារមិនល្អ ជាពិសេសអាហារមួយចំនួនដូចខាងក្រោម៖

អាហារសម្បូរខ្លាញ់
ការញ៉ាំអាហារសម្បូរខ្លាញ់ច្រើនពេក អាចធ្វើឲ្យថ្លើមពិបាកក្នុងការកម្ចាត់ ហើយវានឹងផ្ទុកនៅក្នុងថ្លើមកើនឡើងបន្តិចម្តងៗ ទីបំផុតអ្នកនឹងកើតជំងឺរលាកថ្លើម និងក្រិនថ្លើម។
អាហារសម្បូរជាតិស្ករ
ការទទួលទានអាហារផ្អែមខ្លាំងពេក អាចប៉ះពាល់ដល់មុខងារនៃថ្លើម ហើយស្ករដែលលើសនេះនឹងបំលែងទៅជាជាតិខ្លាញ់។ ការទទួលនស្ករច្រើនក្នុងរយៈពេលវែង អាចកើតមានជំងឺខ្លាញ់រុំថ្លើម ដូច្នេះអ្នកគួតែកាត់បន្ថយការទទួលទានស្ករច្រើនពេក។
អាហារប្រៃពេក
រាងកាយរបស់យើងត្រូវការជាតិអំបិលតិចតួចប៉ុណ្ណោះ ប៉ុន្តែមិនត្រូវការច្រើនដូចដែលអ្នកទទួលទាននោះឡើយ។ ការស្រាវជ្រាវដំបូងបានបង្ហាញថា របបអាហារដែលមានជាតិកាល់ស្យូមខ្ពស់ អាចនាំឲ្យមានជំងឺលើសឈាម និងក្រិនថ្លើម។ អាស្រ័យហេតុនេះ អ្នកគួរតែព្យាយាមកាត់បន្ថយការប្រើប្រាស់អំបិលនៅក្នុងរបបអាហារ ហើយទទួលទានបន្លែផ្លែឈើឲ្យបានច្រើនទើបថ្លើមមានសុខភាពល្អ។
ជាតិអាល់កុល
ការទទួលទានស្រាច្រើនពេក អាចបំផ្លាញដល់ថ្លើម ហើយយូរៗទៅអាចនាំឲ្យមានជំងឺក្រិនថ្លើម។ សូម្បីតែការទទួលទានស្រាត្រឹម ៤កែវសម្រាប់មនុស្សស្រី និង៥កែវសម្រាប់មនុស្សប្រុសក្នុងមួយថ្ងៃក៏មានគ្រោះថ្នាក់ដែរ។ ហេតុនេះសូមកំណត់ការទទួលទានស្រាត្រឹមតែ ១កែវក្នុងមួយថ្ងៃសម្រាប់មនុស្សស្រី និងបុរសត្រឹម២បានហើយ៕