ក្រពះ ជាសរីរាង្គដ៏សំខាន់មួយមានតួនាទីកិនអាហារផ្សេងៗដែលយើងទទួលទានរាល់ថ្ងៃ ប៉ុន្តែបើក្រពះមានបញ្ហាដំណើរការនេះនឹងត្រូវអាក់ខាន ហើយវានឹងធ្វើឲ្យប៉ះពាល់ដល់សរីរាង្គផ្សេងៗទៀត។ ចុះប្រសិនបើក្រពះកំពុងតែមានបញ្ហា តើត្រូវធ្វើដូចម្តេច?
ក្រៅពីទទួលទានថ្នាំតាមវេជ្ជបញ្ជារ អ្នកក៏គួរតែស្វែងយកពីរបបអាហារមួយចំនួនផងដែរ ព្រោះវាអាចរួមចំណែកអោយក្រពះមិនងាយនឹងជា ហើយអាចធ្វើឲ្យជំងឺកាន់តែមានស្ថានភាពធ្ងន់ធ្ងរលើសដើម។ ខាងក្រោមនេះ ជាប្រភេទអាហារដែលអ្នកជំងឺក្រពះគួរតែជៀសវាង៖
១.សូកូឡា និងកាហ្វេអ៊ីន
សូកូឡា និងកាហ្វេអ៊ីន អាចធ្វើឲ្យចាល់ជាតិអាស៊ីត នៅពេលដែលវាចូលទៅដល់បំពង់អាហារ។ នេះជាមូលហេតុចម្បងនៃជំងឺក្រពះ ហើយវាធ្វើឲ្យស្ថានភាពជំងឺកាន់តែអាក្រក់ នៅពេលក្រពះស្រូបយកអាហារទាំងនោះ។
២.អាហារសម្បូរជាតិខ្លាញ់
គ្រប់ប្រភេទនៃអាហារដែលមានផ្ទុកជាតិខ្លាញ់ច្រើន មិនមានប្រយោជន៍ដល់រាងកាយនោះឡើយប្រសិនបើអ្នកមានបញ្ហាឈឺក្រពះ។ នោះដោយសារតែអាហារមានជាតិខ្លាញ់ អាចធ្វើឲ្យសកម្មក្នុងការទទួលយកសារធាតុគីមីក្នុងក្រពះ ហើយធ្វើឲ្យក្រពះពោះវៀនមានសភាពហើម។
អាហារសម្បូរជាតិអាស៊ីត
ផ្លែក្រូច និងប៉េងប៉ោះ មានសក្តានុពលធ្វើឲ្យមានការចាល់ជាតិអាស៊ីតក្នុងក្រពះ។ ដូច្នេះប្រសិនបើអ្នកចង់ផឹកទឹកផ្លែឈើ គួរតែជ្រើសយកផ្លែប៉ោមជំនួសវិញ ព្រោះវាមិនធ្វើឲ្យប៉ះពាល់ដល់ក្រពះ ហើយជួយលើកកម្ពស់សុខភាពថែមទៀត។
អាហារហិរ
អាហារហិរ ប្រហែលជាមិនអាក្រក់នោះទេសម្រាប់អ្នកដែលញ៉ាំទៀងទាត់ ប៉ុន្តែវាមិនល្អសម្រាប់អ្នកដែលមានជំងឺក្រពះ។ អ្នកជំងឺដែលទទួលអាហារហិរ អាចធ្វើឲ្យក្រហាយក្រពះ ហើយនាំឲ្យមានការរលាកកាន់តែធ្ងន់ធ្ងរឡើង។
អាហារកែច្នៃ
អាហារកែច្នៃ មិនត្រឹមតែមានផ្ទុកជាតិប្រៃខ្ពស់នោះទេ វាមានផ្ទុកសារធាតុគីមីច្រើន ដែលអាចបណ្តោលឲ្យរលាកក្រពះ។ ដូច្នេះ សូមព្យាយាមទទួលទានអាហារស្រស់ៗទើបមិនមានផលប៉ះពាល់ ហើយធ្វើឲ្យរាងកាយមានសុខភាពល្អថែមទៀត៕