មនុស្សភាគច្រើនតែងតែយល់ថា ជំងឺសម្ពាធឈាមឡើងខ្ពស់កើតមានចំពោះតែមនុស្សវ័យក្មេងប៉ុណ្ណោះ ប៉ុន្តែការគិតបែបនេះមិនត្រឹមត្រូវឡើយ ព្រោះបច្ចុប្បន្នមានកុមារមួយចំនួនក៏ត្រូវបានគេរកឃើញថាកើតជំងឺនេះដែរ។
ការលើសទម្ងន់ ភាពធាត់ជាកត្តាហានិភ័យខ្លាំងបំផុត ព្រោះវាប៉ះពាលដល់ជញ្ជាំងសរសៃឈាមធ្វើឲ្យសរសៃឈាមរត់បត់បែនមិនល្អ នាំឲ្យមានបញ្ហាការរំលាយអាហារ កើតជំងឺទឹកនោមផ្អែម បាត់បង់សារធាតុអេឡិចត្រូលីត្រ…. ទាំងនេះ គឺជាបញ្ហាដែលនាំឲ្យកើតជំងឺលើសឈាមចំពោះកុមារ។
ប៉ុន្តែកុំព្រួបារម្ភអ៊ី សម្ពាធឈាមឡើងខ្ពស់ជារោគសញ្ញាទូទៅនៃជំងឺលើសឈាម ហើយកុមារអាចជាសះស្បើយវិញបាន ប្រសិនបើពួកគេព្យាយាមបញ្ចុះទម្ងន់ ធ្វើលំហាត់ប្រាណទៀងទាត់ និងជៀសវាងភាពតានតឹង។ លើសពីនេះ អាណាព្យាបាលគួរតែនាំកូនទៅពិនិត្យសុខភាពឲ្យបានទៀតទាត់ និងទទួលការណែនាំល្អៗពីក្រុមគ្រូពេទ្យ ដើម្បីគេចផុតពីជំងឺនេះ។
ម្យ៉ាងវិញទៀត កុមារត្រូវតែផ្លាស់ប្តូររបបអាហារមិនល្អប្រចាំថ្ងៃ ព្រោះវាជាកត្តាចម្បងដែលនាំឲ្យមានជំងឺលើសឈាម។ ការមានជំងឺលើសឈាមនៅវ័យក្មេងពេក អាចប្រឈមនឹងផលប៉ះពាល់ដល់គុណភាពនៃជីវិត៕