Skip to content

អាហារ និងភេសជ្ជៈមួយនេះ ញ៉ាំស្របពេលតែមួយអាចកើតជំងឺរលាកសន្លាក់ តែមនុស្សភាគច្រើនចូលចិត្ត

ជាការពិតណាស់ អ្នកណាមិនចូលចិត្តគ្រឿងសមុទ្រនោះ ប៉ុន្តែនៅពេលញ៉ាំគ្រឿងសមុទ្រ តើអ្នកធ្លាប់ក្លែមជាមួយស្រាបៀរដែរឬទេ? ជួនកាលយើងមិនដឹងថា អាហារមួយចំនួនមិនគួរញ៉ាំស្របពេលជាមួយគ្នានោះទេ ព្រោះវាអាចបណ្តោលឲ្យមានប្រតិកម្ម ពុល ក្អួរ ចង្អោរ ឬឈឺពោះ…។

ចំពោះការញ៉ាំគ្រឿងសមុទ្រ ជាមួយនឹងស្រាបៀរ អាចប្រឈមនឹងជំងឺរលាកសន្លាក់ខ្ពស់បំផុត ដោយសារតែអាហារសមុទ្រដូចជាត្រី បង្គារ ក្តាម អយស្ទ័រ… មានផ្ទុកប្រូតេអ៊ីនច្រើន និងអាស៊ីត glycoisides។ ប្រសិនបើការទទួលទានស្របពេលដំណាលគ្នាជាមួយនឹងស្រាបៀរ ធាតុផ្សំទាំងពីរនេះនឹងរួមបញ្ចូលជាមួយវីតាមីន B1 នៅក្នុងស្រាបៀរ អាចបង្កឲ្យពិបាកក្នុងការកម្ចាត់ចេញពីរាងកាយ។ លើសពីនេះទៅទៀត វាអាចបង្កឲ្យមានគ្រោះថ្នាក់ ព្រោះស្រាបៀរអាចរារាំងដល់ការបញ្ចេញជាតិអាសូតពីក្នុងខ្លួន។

មូលហេតុដែលបណ្តោលឲ្យហើមសន្លាក់ និងសាច់ដុំ កើតឡើងដោយសារតែក្នុងសន្លាក់ និងជាលិកាសាច់ដុំ មានផ្ទុកប្រូតេអ៊ីនច្រើនហួសកម្រិត។ ជាពិសេសប្រសិនបើអ្នកពិសារស្រាបៀរ ជាមួយនឹងគ្រឿងសមុទ្រទៀងទាត់ បរិមាណប្រូតេអ៊ីនដែលលើសនេះ នឹងនៅតែមានក្នុងសន្លាក់ ដែលអាចធ្វើឲ្យខូចសន្លាក់ ហើយមានបញ្ហាមេតាប៉ូលីសនៅក្នុងរាងកាយថែមទៀត៕