ពោតមិនត្រឹមតែមានរសជាតិឆ្ងាញ់ និងមានការប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ធ្វើជាអាហារផ្សេងៗនោះទេ វាក៏ផ្តល់អត្ថប្រយោជន៍អស្ចារ្យដល់សុខភាពផងដែរ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍នៃការបរិភោគពោត៖
១.គ្រប់គ្រងជំងឺទឹកនោមផ្អែម
នៅពេលដែលជាតិស្ករក្នុងឈាមកើនឡើង វានាំឲ្យកម្រិតអុកស៊ីសែនក្នុងឈាមចុះទាប និងរ៉ាឌីកាល់សេរីកើតឡើង ដែលធ្វើឲ្យកង្វះអុកស៊ីសែនក្នុងរាងកាយកាន់តែខ្លាំង។
ប៉ុន្តែសារធាតុ anthocyanins និង flavonoids ដែលមាននៅក្នុងផ្លែពោត គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លា ដែលអាចកម្ចាត់រ៉ាឌីកាល់សេរី កែលម្អលំហូរឈាម ការពារកោសិកាលំពែង បង្កើនការបញ្ចេញអាំងស៊ុយលីន និងការពារបញ្ហាខ្សោយតម្រងនោម។
២.សម្រកទម្ងន់
ពោតក៏ជាអាហារដែលមានផ្ទុកជាតិសរសៃខ្ពស់ ជាមួយនឹងសារធាតុចិញ្ចឹមជាច្រើនដូចជា ម៉ាញ៉េស្យូម, ប៉ូតាស្យូម កាល់ស្យូម…។ ជាពិសេសសារធាតុ phytochemicals អាចជួយគ្រប់គ្រងការប្រមូលផ្តុំជាតិខ្លាញ់ បង្កើនការរំលាយអាហារ និងរំលាយអាស៊ីតខ្លាញ់ក្នុងរាងកាយ។ ចំណុចនេះហើយដែលធ្វើឲ្យពោតក្លាយជាអាហារមួយប្រភេទដែលអាចជួយសម្រកទម្ងន់បាន។
៣.កាត់បន្ថយការរលាក
ប្រូតេអ៊ីន និងសារធាតុ phytochemicals នៅក្នុងផ្លែពោត អាចជួយការពាររាងកាយរបស់អ្នកបីភ្នាក់ងារបង្ករោគ។ លើសពីនេះ សារធាតុ Flavonoids របស់វាក៏អាចជួយរារាំងដល់សកម្មភាពនៃការរលាក និងការបំផ្លាញ់កោសិកាហ្សែន។
យោងតាមអ្នកជំនាញបានបង្ហាញថា ការប្រើប្រាស់ពោតធ្វើជារបបអាហារ អាចកាត់បន្ថយការទល់លាមក ជំងឺហឺត រលាកសន្លាក់ ជំងឺរលាកក្រពះពោះវៀន និងរោគរលាកស្បែក។
៤.បង្កើនជាតិដែក
ជាតិដែកដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនអុកស៊ីសែន និងសារធាតុចិញ្ចឹម។ ប៉ុន្តែ ការបន្ថែមពោតជារបបអាហារប្រចាំថ្ងៃ អាចជួយបំពេញបរិមាណជាតិដែក ក្នុងរាងកាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពស្លេកស្លាំង ជាពិសេសកុមារ និងស្ត្រី។ ជាតិដែកនៅក្នុងផ្លែពោត ក៏មានសារៈសំខាន់ផងដែរសម្រាប់ភ្នែក សក់ និងស្បែក។
៥.កែលម្អសុខភាពភ្នែក
សារធាតុ carotenoids នៅក្នុងផ្លែពោតដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍចក្ខុវិស័យ។ ប្រសិនបើកង្វះសារធាតុមួយនេះ អាចបណ្តោលឲ្យកើតជំងឺភ្នែកឡើងបាយ និងជំងឺភ្នែកផ្សេងៗទៀតដែលទាក់ទងទៅនឹងអាយុ។ សារធាតុដ៏សំខាន់មួយនេះត្រូវបានគេរកឃើញមាននៅក្នុងពោតលឿង ច្រើនជាងពោតស ដូច្នេះសូមកុំមើលរំលងពោតលឿងឲ្យសោះនៅពេលអ្នកចង់ទទួលទាន៕