អាហារ៣ប្រភេទ បើឃើញដុះផ្សិតហើយកុំទទួលទានឲ្យសោះ!

0
1

មនុស្សជាច្រើនតែងមានទម្លាប់ស្តាយអាហារដែលនៅសេសសល់ បើទោះបីជាខូចមួយចំណែក៏ដោយ ពួកគេនឹងបេះចេញហើយទទួលទានបន្តទៀត។ ទោះជាយ៉ាងណាអ្នកត្រូវដឹងថា អាហារដែលដុះផ្សិតហើយមិនត្រូវបោះចោលឡើយ ព្រោះវាបាត់បង់ប្រយោជន៍ ហើយប៉ះពាល់ដល់សុខភាពថែមទៀត។ ខាងក្រោមនេះ ជាអាហារដុះផ្សិតទាំង៣ប្រភេទដែលអ្នកមិនគួរបរិភោគឡើយ។

១.សណ្តែកដី ឬពោត

នៅពេលដែលអ្នកឃើញសណ្តែកដី ឬផ្លែពោត មានដុះផ្សិតហើយនោះ សូមកុំទទួលទានឲ្យសោះ ព្រោះវាកំពុតែមានផ្ទុកសារធាតុបង្កជំងឺមហារីក។ លើសពីនេះ ការទទួលទានច្រើនអាចបង្កឲ្យអ្នកពុលយ៉ាងធ្ងន់ធ្ងរ គ្រោះថ្នាក់ដល់ថ្លើម និងតម្រងនោមផងដែរ។

២.អំពៅ

ជាធម្មតាអំពៅដែលកាប់ទុកយូរ នឹងមានដុះផ្សិត ឬរលួយ នៅត្រង់កន្លែងដែលអ្នកបានកាប់។ នៅពេលដែលអ្នកទទួលទានអំពៅបែបនេះ អាចបំផ្លាញដល់ប្រព័ន្ធរំលាយអាហារ ខូចប្រព័ន្ធសរសៃប្រសាទដោយផ្ទាល់ និងពុល។

ការទទួលទានអំពៅរលួយ ឬដុះផ្សិត អាការដំបូងអាចបណ្តោលឲ្យអ្នក រាគ ចង្អោរ ក្អួត លាមកពណ៌ខ្មៅ ឈឺក្បាល និងប៉ះពាល់ដល់សរសៃប្រសាទ…ជាដើម។

៣.ស៊ុត

នៅពេលដែលអ្នករក្សាស៊ុត នៅកន្លែងសើម វានឹងធ្វើឲ្យខូចស្រទាប់ការពារនៅលើផ្ទៃសំបក។ បាក់តេរីមួយចំនួនធំនឹងចូលដោយផ្ទាល់ និងបង្កឲ្យខូចខាត ដែលផ្ទៃសំបករបស់ស៊ុតក្លាយជាផ្សិត។ ដូច្នេះនៅពេលដែលអ្នកឃើញសំបកស៊ុត ចេញពណ៌ខ្មៅនៅខាងក្រៅ ឬមានផ្សិត អ្នកមិនគួរយកមកបរិភោគទៀតទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here