ការស្រាវជ្រាវថ្មីមួយដែលបានចេញផ្សាយដោយសាកលវិទ្យាល័យ ហុងកុង បានរកឃើញថា អ្នកដែលគេងយប់ជ្រៅ ឬទទួលទានដំណេកមិនបានគ្រប់គ្រាន់ អាចប៉ះពាល់ដល់សុខភាព និងបង្កើនហានិភ័យខូច DNA ដល់ទៅ៣០ភាគរយ។
ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការវិភាគយ៉ាងលំអិតអំពីហ្សែន នៃក្រុមអ្នកដែលបានចូលរួមពិសោធន៍មានសុខភាពល្អចំនួន ៤៩នាក់ និងមានអាយុចាប់ពី ២៨ទៅ ៣៣ ដោយធ្វើតេស្តក្នុងដំណាក់កាលផ្សេងគ្នា។
លទ្ធផលបានបង្ហាញថា អ្នកដែលគេងមិនគ្រប់គ្រាន់បង្កើនហានិភ័យនៃការខូច DNA រហូតដល់ ២៥ភាគរយ។ អ្នកដែលធ្លាប់គេមិនគ្រប់គ្រាន់ជាទៀងទាត់ ផ្ទុយពីនាឡិកាជីវសាស្ត្រ គឺមានហានិភ័យខូច DNA ប្រហែលជា ៣០ភាគរយ។
ការខូចខាត DNA នេះត្រូវបានកំណត់ថា ជាការផ្លាស់ប្តូររចនាសម្ព័ននៃ DNA ដែលមិនអាចជួសជុលបាននៅពេល DNA ត្រូវបានថតចម្លង ពោលគឺមនុស្សទាំងនេះអាចមានការខូចខាតពីការគេងមិនគ្រប់គ្រាន់ពេញមួយជីវិត។
ទន្ទឹមនឹងនេះផងដែរ ការស្រាវជ្រាវពីមុនបានបង្ហាញថា ការខូចខាត DNA គឺជាមូលហេតុចម្បងនៃជំងឺឆ្លង ដែលគំរាមកំហែងដល់សុខភាពមនុស្សដូចជា ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺសរសសៃប្រសាទ…។
ដោយបង្ហាញពីទំនាក់ទំនងរវាងការគេងមិនគ្រប់គ្រាន់ និងការខូចខាត DNA អ្នកវិទ្យាសាស្ត្រសង្ឈឹមថា នឹងដាក់មូលដ្ឋានគ្រិះបន្ថែមដើម្បីធ្វើអន្តរាគមន៍ក្នុងហានិភ័យនេះឲ្យបានឆាប់៕