គ្រប់គ្នាប្រហែលជាមិនទាន់ដឹងទេថា ផ្លែល្ពៅ សម្បូរទៅដោយតម្លៃអាហារូបត្ថម្ភគឺអាស៊ីតអាមីណូ និងវីតាមីនចាំបាច់សម្រាប់រាងកាយមនុស្សគ្រប់រូប។ ទន្ទឹមនឹងនេះផងដែរ ល្ពៅអាចជួយបង្កើនភាពស៊ាំនៃរាងកាយ ប្រឆាំងនឹងការរលាក បំបាត់ការឈឺចាប់ ថែរក្សាថ្លើម និងតម្រងនោមឲ្យមានសុខភាពល្អ។ ក្រៅពីនេះការទទួលទានល្ពៅជាប្រចាំផ្តល់អត្ថប្រយោជន៍ដ៏អស្ចារ្យ ៥យ៉ាងទៀត៖
១,ជួយបណ្តេញជាតិពុលចេញពីរាងកាយ និងសម្បូរសារធាតុចិញ្ចឹមសម្រាប់ថែទាំក្រពះ
២,ថែរក្សាស្បែកឲ្យមានភាពស្រស់ស្អាត និងកម្ចាត់ជាតិពុលចេញពីឈាម
៣,គ្រប់គ្រង និងរក្សាស្ថេរភាពសុខភាពទូទៅសម្រាប់អ្នកជំងឺសម្ពាធឈាម ទឹកនោមផ្អែម ជាតិខ្លាញ់ក្នុងឈាម
៤.កាត់បន្ថយភាពអស់កម្លាំង និងជួយពង្រឹងភ្នែកឲ្យមើលឃើញកាន់តែច្បាស់
៥.ការពារពោះវៀនឲ្យមានសុខភាពល្អ…៕