ប្រភេទមនុស្សដែលមានខ្លាញ់ក្នុងឈាមខ្ពស់ និងវិធីការពារ

0
1

ខ្លាញ់ក្នុងឈាម គឺជាជំងឺទូទៅមួយប្រភេទដែលកើតឡើងដោយសារតែទម្លាប់រស់នៅប្រចាំថ្ងៃ និងរបបអាហារគ្មានផាសុខភាព។ ថ្វីត្បិតតែជំងឺនេះភាគច្រើនកើតមានចំពោះមនុស្សវ័យកណ្តោលក៏ពិតមែន ប៉ុន្តែមនុស្សវ័យក្មេងក៏អាចកើតមានដូចគ្នាដែរ។ ដូច្នេះ ដើម្បីកុំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដោយសារតែជំងឺនេះ អ្នកគួរតែដឹងពីប្រភេទមនុស្សដែលប្រឈមនឹងហានិភ័យខ្លាំង និងវិធីការពារឲ្យបានត្រឹមត្រូវ។

ក្រុមមនុស្សដែលមានហានិភ័យខ្ពស់នៃខ្លាញ់ក្នុងឈាម

១.អ្នកមានប្រវត្តិមានខ្លាញ់ក្នុងឈាមរួចម្តងហើយ អ្នកមានជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងអ្នកមានប្រវត្តិគ្រួសារមានជំងឺខ្លាញ់ក្នុងសរសៃឈាម។

២.មនុស្សដែលមានជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ភាពធាត់ និងជំងឺដទៃទៀត។

៣.អ្នកមានទម្លាប់ជក់បារី និងផឹស្រាយូរអង្វែង។

៤.បុរសដែលមានអាយុលើសពី ៤០ឆ្នាំ និងស្ត្រីរាំងរដូវ។

៥.មនុស្សដែលចូលចិត្តញ៉ាំអាហារសម្បូរជាតិស្ករ ខ្លាញ់ និងមិនចូលចិត្តហាត់ប្រាណ។

របៀបការពារកុំឲ្យខ្លាញ់ក្នុងឈាមកើនឡើងខ្ពស់

១.ផ្លាស់ប្តូររបបអាហារប្រចាំថ្ងៃដូចជា កាត់បន្ថយអាហារសម្បូរខ្លាញ់ អាហារមានជាតិស្ករច្រើន ហើយព្យាយាមញ៉ាំបន្លែ និងផ្លែឈើស្រស់ៗ។

២.ផ្លាស់ប្តូរទម្លាប់អាក្រក់ ជក់បារី និងផឹកស្រា។

៣.មនុស្សធាត់ត្រូវធ្វើលំហាត់ប្រាណ ដើម្បីគ្រប់គ្រងទម្ងន់ឲ្យបានល្អ។

៤.ធ្វើការពិនិត្យសុខភាពឲ្យបានទៀងទាត់ យ៉ាងហោចណាស់មួយឆ្នាំម្តង។

LEAVE A REPLY

Please enter your comment!
Please enter your name here