ប៉េងប៉ោះត្រូវបានគេចាត់ទុកជាបន្លែមួយប្រភេទដែលមានភាពពេញនិយបំផុតសម្រាប់មនុស្សស្ទើរតែគ្រប់ក្រុមគ្រួសារ ព្រោះវាអាចទទួលទួលទានទាំងឆៅក៏បាន ឆ្អិនក៏បានដែរ។ ប៉ុន្តែតើអ្នកដឹងទេថា ប៉េងប៉ោះទុំជាឱសថដ៏ល្អបំផុតសម្រាប់ព្យាបាលបញ្ហាមុនក្បលខ្មៅ? ប៉េងប៉ោះ ត្រូវបានគេរកឃើញថា មានផ្ទុកជាតិអាស៊ីតធម្មជាតិ ដ៏មានប្រសិទ្ធភាពបំផុតក្នុងការព្យាបាលមុនក្បាលខ្មៅ ដោយគ្រាន់តែអនុវត្តដូចខាងក្រោម៖

១.យកប៉េងប៉ោះទុំមួយផ្លែ ទៅកិនឲ្យម៉ត់ជាល្បាយ។
២.លាងជម្រះផ្ទៃមុខរបស់អ្នកឲ្យស្អាតជាមុនសិន រួចលាបនៅលើផ្ទៃមុខឲ្យសព្វល្អ។
៣.រង់ចាំរយៈពេល ៣០នាទី ដើម្បីឲ្យប៉េងប៉ោះជ្រាបចូលទៅក្នុងស្បែកមុខបានជ្រៅ។
៤.បន្ទាប់មកលាងសម្អាតចេញជាមួយនឹងទឹកក្តៅឧណ្ឌៗជាការស្រេច។
៥.អ្នកត្រូវព្យាយាមអនុវត្តមួយថ្ងៃម្តងរៀងរាល់មុនពេលចូលគេង រយៈពេល២សប្តាហ៍នឹងទទួលបានលទ្ធផល៕
វិធីមួយនេះមិនត្រឹមតែជួយកម្ចាត់មុនក្បាលខ្មៅប៉ុណ្ណោះទេ វាក៏អាចជួយឲ្យផ្ទៃមុខសរលោងស្អាតថែមទៀត៕