ពេល​យក​ទូរ​សព្ទ​ថត​ទារក ហាម​បើក​ពន្លឺ flash ប្រយ័ត្ន​ខ្វាក់​មួយជីវិត

0
1

កន្លងទៅថ្មីៗនេះ​មាន​ករណី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នៅ​ប្រទេស​ចិន បាន​កើតឡើង​ចំពោះ​ទារក​ដែល​ទើបនឹង​កើត​បាន៣ខែ បន្ទាប់ពី​សាច់ញាតិ​រប​ស់​គាត់​យក​ទូរ​សព្ទ​ថត​ចំងាយ​ប្រហែលជា ២៥សង់ទីម៉ែត្រ​ដោយ​ភ្លេច​បិទ​ពន្លឺ flash ។ មិនយូរប៉ុន្មាន ក្រោយពី​ការថត​រូបនេះ ឪពុកម្តាយ​របស់​ទារ​ក​រងគ្រោះ បាន​សង្កេតឃើញ​ភាពមិនប្រក្រតី​ចំពោះ​ភ្នែក​របស់គាត់ ហើយ​ពួកគេ​ក៏​ប្រញាប់​នាំ​កូន​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់។

ក្រោយពេល​ពិនិត្យ​គ្រូពេទ្យ​បាន​រកឃើញថា ទារក​នេះ​បាន​ទទួលរង​បញ្ហា​ភ្នែក ដោយសារតែ​ពន្លឺ flash ដែល​ជះ​ចេញពី​កាមេរ៉ា​ទូរ​សព្ទ​ដៃ។ នេះហើយ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ភ្នែក​ខាងឆ្វេង​របស់​ទារករ​ង​គ្រោះ​ត្រូវ​ប៉ះពាល់​ធ្ងន់ធ្ងរ ហើយ​ភ្នែក​ខាងស្តាំ​វិញ​ខ្វាក់ មិនអាច​ព្យាបាល​បានឡើយ។

ប្រសិនបើ​ពន្លឺ flash នៃ​កាមេរ៉ា​ទូរ​សព្ទ​ដៃ​ជះ​ត្រូវចំ​ភ្នែក​ខ្លាំងពេក អា​ចប​ណ្តោ​ល​ឲ្យ​ភ្នែក​ព្រិល មើល​មិនសូវ​ច្បាស់ ឬ​ខ្វាក់​តែម្តង។

ហេតុនេះ​អ្នកជំនាញ​បានផ្តល់​អនុសាសន៍​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការប្រើ​ទូរ​សព្ទ​ថត​ទារក ព្រោះ​ពន្លឺ flash អាច​ប៉ះពាល់​ដល់​ភ្នែក​ទារកតូចៗ ជាពិសេស​ក្រោម​អាយុ៣ឆ្នាំ។ មិនតែប៉ុណ្ណោះ ពន្លឺ flash ដែល​ជះ​ចូល​ភ្នែក​ត្រឹម១វិនាទី គឺ​គ្រប់គ្រាន់​អាចធ្វើ​ឲ្យ​ភ្នែក​ទារក​ខូច​មួយជីវិត​បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here