រកឃើញហើយ ក្រូចឆ្មារ និងទឹកឃ្មុំ ជាថ្នាំកាត់បន្ថយអាស៊ីតអ៊ុយរិច ពូកែគ្មានពីរ

0
1

ប្រសិនបើអាស៊ីតអ៊ុយរិច កើនឡើងក្នុងរាងកាយលើសកម្រិត វានឹងបណ្តោលឲ្យកើតជំងឺរលាកសន្លាក់ និងមានផលប៉ះពាល់មួយចំនួនទៀត។

វិធីល្អបំផុតក្នុងការព្យាបាល គឺត្រូវផ្លាស់ប្តូរទម្លាប់នៃការញ៉ាំអាហារ របៀបរស់នៅប្រចាំថ្ងៃ បូករួមទាំងការប្រើឱសថធម្មជាតិផងដែរ។ នៅពេលដែលអាស៊ីតអ៊ុយរិច ថយចុះ វានឹងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពជំងឺរលាកសន្លាក់ និងបង្កើនគុណភាពជីវិតឡើងវិញ។

បើយោងតាមក្រុមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា ក្រូចឆ្មារ មិនត្រឹមតែជាគ្រឿងទេសដែលត្រូវបានគេប្រើប្រាស់ប្រចាំថ្ងៃនោះទេ វាជាថ្នាំដ៏ល្អសម្រាប់ជំងឺរលាកសន្លាក់ផងដែរ។ ថ្វីបើក្រូចឆ្មារ មានផ្ទុកជាតិអាស៊ីតក៏ពិតមែន ប៉ុន្តែវាអាចបង្កើនអាល់កាឡាំង និងលុបបំបាត់អាស៊ីតអ៊ុយរិចពីក្នុងរាងកាយបាន ជាពិសេសនៅពេលដែលរួមបញ្ចូលគ្នារវាងទឹកឃ្មុំ គឺកាន់តែមានប្រសិទ្ធភាព។

ធាតុផ្សំ៖

  • ទឹកមួយលីត្រ
  • ក្រូចឆ្មារមួយផ្លែ
  • ទឹកឃ្មុំបីស្លាបព្រាបាយ

របៀបអនុវត្ត៖

១.ដំបូងអ្នកត្រូវដាំទឹកឲ្យពុះ រួចដាក់ក្រូចឆ្មារចូលទាំងសំបក។

២.រំងាស់ឲ្យបាន ២០នាទីទើបលើកចុះពីលើភ្លើង។

៣.បន្ទាប់មកត្រង់យកកាកចេញ ទើបបន្ថែមទឹកឃ្មុំចូល។

៤.អ្នកត្រូវទទួលទានមួយកែវនៅពេលព្រឹកទាំងពោះទទេ ថ្ងៃត្រង់ក្រោយពេលបាយ១៥នាទី ពេលរសៀលមួយកែវ និងក្រោយពេលបាយល្ងាចមួយកែវទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here