ផឹកស្រាមុខឆាប់ក្រហម ជាសញ្ញាគ្រោះថ្នាក់ដោយសារជំងឺធ្ងន់ធ្ងរ៣យ៉ាង!

0
1

ហេតុអ្វីមនុស្សមួយចំនួនគ្រាន់តែផឹកស្រា ២ទៅ៣កែវប៉ុណ្ណោះ មុខរបស់ពួកគេប្រែជាក្រហម? ការពិតមិនមានតែផ្ទៃមុខនោះទេ សូម្បីតែនៅផ្នែកខ្លះទៀតនៃរាងកាយដូចជា ភ្នែក ក ទ្រូង និងខ្នង ក៏ប្រែជាពណ៌ក្រហមដែរ។ ស្ថានភាពនេះអាស្រ័យទៅលើសមត្ថភាពក្នុងការកម្ចាត់ជាតិអាល់កុលចេញពីឈាមរបស់មនុស្សម្នាក់ៗ ប្រសិនបើកម្រិតនៃការកម្ចាត់ជាតិអាល់ទាប នោះរាងកាយពួកគេនឹងមានភាពក្រហមលេចឡើង។ ក៏ប៉ុន្តែ ភាពក្រហមនេះអាចជាសញ្ញាព្រមាននៃជំងឺមានគ្រោះថ្នាក់មួយចំនួន៖

សម្ពាធឈាមខ្ពស់

ការសិក្សាមួយដែលបានធ្វើឡើងដោយសាលកវិទ្យាល័យ Chungnam ប្រទេសកូរ៉េខាងត្បូង ដែលមានមនុស្សជាង ១,៧០០នាក់បានបង្ហាញថា អ្នកដែលផឹកស្រាមុខឆាប់ក្រហមផ្នែកផ្សេងៗនៃរាងកាយ មានអត្រាខ្ពស់ជាង ២,២៧ដងក្នុងការវិវត្តទៅជាជំងឺលើសឈាម ជាងអ្នកដែលមុខមិនឆាប់ក្រហម។

ជាពិសេសមនុស្សញៀនស្រា អាចបង្កើនហានិភ័យនៃជំងឺលើសឈាម គាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។

ការសិក្សាថ្មីមួយទៅលើបុរសបានបង្ហាញថា អ្នកដែលមានសម្ពាធឈាមខ្ពស់ ដែលមានសន្ទស្សន៍សម្ពាធឈាមត្រឹម 140/90 mmHg ដែលផឹកស្រាត្រឹម ១៥០ ទៅ៣០០ មីលីលីត្រ អាចប្រឈមនឹងការស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូង ខ្ពស់ជាងមនុស្សមានសម្ពាធឈាមធម្មតា ឬអ្នកមិនផឹកស្រា ២ទៅ៥ដង។

ជំងឺរលាកថ្លើម

ជាទូទៅនៅពេលដែលផឹកស្រា និងស្រាបៀរ ចូលក្នុងរាងកាយ ថ្លើមនឹងបម្លែងជាតិអាល់កុលទៅជា acetedehyde ។ ក្នុងខ្លួនមនុស្សធម្មតា acetedehyde នៅតែបម្លែងទៅជា acetate ដែលជាសារធាតុមានសុវត្ថិភាពសម្រាប់រាងកាយ។

ចំពោះអ្នកដែលផឹកប្រែមុខឆាប់ក្រហម សារធាតុ actadehyde ដំណើរការបម្លែងទៅជា acetate លឿនជាងមនុស្សធម្មតា ប៉ុន្តែនៅពេលដែល actadehyde ផលិតច្រើនពេក យូរៗទៅវានឹងបណ្តោលឲ្យកើតជំងឺថ្លើម។ ទន្ទឹមនឹងនេះផងដែរ អ្នកដែលផឹកស្រាមុខឆាប់ក្រហម អាចប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺថ្លើម ជាងអ្នកដែលផឹកមុខមិនក្រហម។

លើសពីនេះទៅទៀត អ្នកដែលផឹកស្រាទទទួលរងនូវរោគសញ្ញាចង្អោរ ហើមសន្លាក់ ឈឺក្បាល ឈឺពោះ និងអស់កម្លាំង ជាសញ្ញានៃជំងឺថ្លើម ដូចជាក្រិនថ្លើមរ៉ាំរ៉ៃ ជំងឺរលាកថ្លើមប្រភេទ B។

មហារីកក្រពះ

អ្នកដែលមានប្រតិកម្មក្រហមចំពោះការផឹកស្រា អាចបណ្តោលមកពីកង្វះការបញ្ចេញអង់ស៊ីមរំលាយអាហារ ALDH2 ធ្វើឲ្យជាតិពុលកើនឡើងច្រើន។

ការស្រាវជ្រាវមួយចំនួនក៏បានបង្ហាញផងដែរថា ប្រសិនបើមនុស្សដែលមានការបញ្ចេញអង់ស៊ីម ALDH2 រំលាយជាតិអាល់កុលពេញមួយថ្ងៃ អាចប្រឈមនឹងហានិភ័យនៃជំងឺមហារីកបំពង់អាហារ ខ្ពស់ជាងអ្នកដទៃទៀត ១០ដង។

ដូច្នេះ ការផឹកស្រាមុខក្រហម អាចបង្ហាញថា អ្នកកំពុងតែមានហានិភ័យខ្ពស់នៃជំងឺមហារីកបំពង់អាហារ ជាងមនុស្សធម្មតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here