តិចនិចប្រើប្រាស់ត្រសក់ ដើម្បីព្យាបាលបញ្ហាសម្រស់

0
1

ត្រសក់ត្រូវបានចាត់ទុកជាផ្លែឈើមួយប្រភេទដែលមានសមត្ថភាពបញ្ចុះកំដៅ សម្អាតពោះវៀន និងបន្សាប់ជាតិពុលពីក្នុងរាងកាយ។ នៅក្នុងផ្លែត្រសក់មានផ្ទុកវីតាមីន A, B1, B2, C និងសារធាតុដែក ម៉ង់ហ្គាណែស អ៊ីយ៉ូត… ជាពិសេសការបរិភោគទាំងឆៅកាន់តែល្អ។ ក្រៅពីមានអត្ថប្រយោជន៍ចំពោះសុខភាព ផ្លែត្រសក់ ក៏ជាឱសថសម្រាប់ព្យាបាលបញ្ហាសម្រស់ដ៏ពូកែសក្តិសិទ្ធផងដែរ។

ព្យាបាលមុន៖ ហាន់ត្រសក់ជាបន្ទះស្តើងៗ មកបិទនៅលើផ្ទៃមុខ និងក រយៈពេល១៥ ទៅ២០នាទី វានឹងជួយការពារការកើតមុន ការពារស្បែកស្ងួត និងធ្វើឲ្យផ្ទៃមុខរលោងស្អាត។

ជួយឲ្យស្បែកសស្អាត៖ យកត្រសក់កិនឲ្យក្លាយជាល្បាយមួយស្លាបព្រាបាយ លាយជាមួយនឹងទឹកដោះគោស្រស់១ស្លាបព្រាបាយដូចគ្នា។ បន្ទាប់មកលាបនៅលើផ្ទៃមុខប្រហែលជា ១៥ ទៅ២០នាទី ទើបលាងសម្អាតចេញ។

កាត់បន្ថយរង្វង់ភ្នែកខ្មៅ៖ យកផ្លែត្រសក់ទៅកិនជាល្បាយឲ្យបាន១ស្លាបព្រាបាយ លាយជាមួយនឹងទឹកប៉េងប៉ោះស្រស់មួយស្លាបព្រាបាយដូចគ្នា។ ប្រើក្រណាត់ទន់ៗ ទៅជ្រលក់ចូលក្នុងល្បាយនោះ និងអនុវត្តនៅលើផ្ទៃមុខ និងតំបន់ជុំវិញភ្នែក។ ទុកចោលចំនួន ១៥នាទី ទើបលាងសម្អាតចេញជាការស្រេច។

បង្រួមរន្ធញើស៖ ដំបូងអ្នកត្រូវយកទឹកឃ្មុំមួយស្លាបព្រាបាយ លាយជាមួយនឹងទឹកក្រូចឆ្មារមួយចំណិត មកលាបលើផ្ទៃមុខ១៥នាទីទើបលាងចេញ។ ជំហ៊ានបន្ទាប់ អ្នកត្រូវហាន់ត្រសក់ស្តើងៗ មកបិទលើផ្ទៃមុខឲ្យបាន ២០នាទីទៀត។ អនុវត្តបែបនេះ ៣ដងក្នុងមួយសប្តាហ៍ វានឹងជួយកម្ចាត់កោសិកាស្បែកចាស់ៗ ធ្វើឲ្យស្បែកទន់រលោង ផ្តល់សំណើមដល់ស្បែក និងជួយបង្រួមរន្ធញើសផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here