ការទទួលទានអាហារគ្មានតុល្យភាព ជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលបណ្តោលឲ្យខ្វះជាតិដែក។ កង្វះជាតិដែក អាចធ្វើឲ្យអ្នកមានភាពស្លេកស្លាំង អស់កម្លាំង ជះឥទ្ធិលអាក្រក់ដល់ការចង់ចាំ ឬមុខងារផ្លូវចិត្ត… ហេតុនេះដើម្បីបំពេញជាតិដែកឡើងវិញ អ្នកគួរតែព្យាយាមទទួលទានអាហារណាដែលម្បូរជាតិដែរឲ្យបានច្រើន។
ជាតិដែកច្រើនបំផុតមាននៅក្នុងសាច់ក្រហម ដូចជាសាច់គោ និងសាច់ជ្រូក ចំណែកឯអាហារសមុទ្រមានតិចជាងសាច់ក្រហមនោះទេ។ ក្រៅពីនេះ អ្នកគួរតែទទួលទានបន្លែដូចជា ស្ពៃ ម្ទេសប្លោក ផ្កាខាត់ណាពណ៌ខៀវ និងបន្លែពណ៌បៃតងជាច្រើនទៀត។
ចំណុចសំខាន់មួយទៀត អ្នកត្រូវប្រើវីតាមីន C ដូចជា ក្រូចពណ៌លឿង ក្រូចថ្លុង ក្រូចឃ្វិច…ដើម្បីងាយស្រួលដល់រាងកាយក្នុងការស្រូបយកជាតិដែកបានច្រើន។ បើពុំដូច្នោះទេ ទោះជាអ្នកខំប្រឹងញ៉ាំអាហារដែលរៀបរាប់ដូចខាងលើ ក៏រាងកាយនៅតែខ្វះជាតិដែកដែរ ដោយសារការស្រូបមិនបានគ្រប់គ្រាន់។
ក្នុងករណីដែលអ្នកបានផ្លាស់ប្តូរទម្លាប់នៃការញ៉ាំ និងបន្ថែមវីតាមីន C បានគ្រប់គ្រាន់ ប៉ុន្តែស្ថានភាពនៅតែមិនប្រសើរឡើងទេ អ្នកគួរតែទៅជួបជាមួយគ្រូពេទ្យ ដើម្បីកំណត់ពីមូលហេតុ និងទទួលថ្នាំតាមវេជ្ជបញ្ជារប្រសិនបើចាំបាច់៕