មូលហេតុមិននឹកស្មាន ដែលបណ្តោលឲ្យកើតផ្សិតលើស្បែកក្បាល!

0
1

ការឆ្លងមេរោគផ្សិត នៅលើស្បែកក្បាល គឺជាការរលាកនៃស្រទាប់ខាងក្រោមនៃសក់ ដែលអាចបណ្តោលឲ្យមានផលវិបាកដូចជា រមាស់ មានអារម្មណ៍មិនស្រួល និងមានក្លិនមិនល្អលើស្បែកក្បាល។ ដូច្នេះ ដើម្បីជៀសវាងបញ្ហាឆ្លងមេរោគផ្សិតលើស្បែកក្បាល អ្នកគួរតែស្វែងយល់ពីមូលហេតុមួយចំនួនដូចខាងក្រោម៖

ខ្ជិលកក់សក់

ប្រសិនបើអ្នកខ្ជិលកក់សក់ បាក់តេរី ព្រមទាំងមេរោគផ្សិត នឹងមានឱកាសលូតលាស់ឡើង។ ជាពិសេសនៅពេលដែលធូលីដី ញើស និងកោសិកាងាប់ៗមិនបានលាងសម្អាតចេញ វានឹងបង្កទៅជាជំងឺផ្សិតមិនខាន។ ហេតុនេះ អ្នកគួរតែទម្លាប់កក់សក់ឲ្យបានទៀងទាត់យ៉ាងហោចណាស់ ៣ដងក្នុងមួយសប្តាហ៍ ដើម្បីការពារស្បែកក្បាលពីភាពកខ្វក់។

គេងទាំងសក់នៅសើម

មនុស្សជាច្រើនដែលមានទម្លាប់គេងទាំងសក់នៅសើមៗ វាមិនត្រឹមតែប៉ះពាល់ដល់សុខភាពនោះទេ ថែមទាំងអាចបណ្តោលឲ្យឈឺក្បាល ស្ពឹកក្បាល កើតផ្សិតលើស្បែកក្បាល… ដូច្នេះ ក្រោយពេលងូតទឹកអ្នកត្រូវយកចិត្តទុកដាក់ជូតសម្អាតសក់ឲ្យស្ងួតទាំងស្រុង ដើម្បីទប់ទល់ស្តាត់ហានិភ័យនៃការឆ្លងមេរោគ។

ការងូតទឹកកខ្វក់

អ្នកត្រូវប្រាដកថា ទឹកសម្រាប់ងូតត្រូវមានប្រភពស្អាត ព្រោះប្រសិនបើអ្នកងូតទឹកកខ្វក់ វានឹងមានហានិភ័យខ្ពស់នៃមេរោគផ្សិត។

ចែករបស់ប្រើប្រាស់ទៅអ្នកដទៃ

មិនថាកន្សែង មួក ក្រាស់សិតសក់ ខ្នើយ… នោះទេ វាធ្វើឲ្យអ្នកឆ្លងមេរោគបាក់តេរី និងផ្សិត បានប្រសិនបើស្បែកក្បាលអ្នកទាំងនោះមានបញ្ហា។ ដូច្នេះសូមចៀសវាងការប្រើប្រាស់របស់ទាំងនេះរួមជាមួយអ្នកទដៃ ដើម្បីការពារស្បែកក្បាលឲ្យមានសុខភាពល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here