ក្រូចឆ្មារ និងទឹកឃ្មុំ ជាឱសថកាត់បន្ថយអាស៊ីតអ៊ុយរិច ក្នុងរាងកាយពូកែបំផុត

0
1

ប្រសិនបើអាស៊ីតអ៊ុយរិច នៅក្នុងរាងកាយកើនឡើងលើសកម្រិត អាចបណ្តោលឲ្យអ្នកមានជំងឺរលាកសន្លាក់ និងមានផលប៉ះពាល់ដល់សុខភាពផ្សេងៗទៀត។

វិធីល្អបំផុតក្នុងការព្យាបាល គឺការផ្លាស់ប្តូរទម្លាប់នៃការញ៉ាំ រស់នៅប្រកបដោយផាសុខភាព ហើយរួមបញ្ចូលទាំងការប្រើឱសថធម្មជាតិផងដែរ។ នៅពេលដែលសន្ទស្សន៍អាស៊ីតអ៊ុយរិច ក្នុងឈាមថយចុះ វានឹងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពនៃជំងឺរលាកសន្លាក់ និងបង្កើតគុណភាពជីវិតឡើងវិញ។

បើយោងតាមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា ក្រូចឆ្មារជាអាហារដែលត្រូវបានគេរប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងគេប្រើជាថ្នាំពិសេសនៅពេលមានបញ្ហាអាស៊ីតអ៊ុយរិចកើនឡើងលើសកម្រិតផងដែរ។

ទឹកក្រូចឆ្មារ គឺជាអាហារសម្បូរជាតិអាស៊ិត ប៉ុន្តែពេលបញ្ចូលទៅក្នុងរាងកាយ វានឹងបង្កើតអាល់កាឡាំង និងលុបបំបាត់អាស៊ីតអ៊ុយរិច។ ជាពិសេសនៅពេលដែលរួមបញ្ចូលគ្នាជាមួយទឹកឃ្មុំ គឺកាន់តែមានប្រសិទ្ធភាព ហើយមានរសជាតិឆ្ងាញ់ថែមទៀត។

ធាតុផ្សំ៖

  • ទឹក១លីត្រ
  • ក្រូចឆ្មារ ៣ផ្លែ
  • ទឹកឃ្មុំ១ស្លាបព្រាបាយ

របៀបអនុវត្ត៖

១.ដំបូងអ្នកត្រូវដាំទឹកឲ្យពុះ រួចហាន់ក្រូចឆ្មារទាំងសំបកដាក់ចូល។

២.រំពុះប្រហែលជា ២០នាទី ទើបលើកចុះ ហើយត្រង់យកកាកចេញ។

៣.នៅពេលត្រជាក់សូមបន្ថែមទឹកឃ្មុំចូល។

៤.សូមទទួលទាន១កែវនៅពេលព្រឹកមុនញ៉ាំអាហារ និង១៥នាទីក្រោយពេលបាយថ្ងៃត្រង់។

៥.នៅពេលរសៀល សូមទទួលទាន១កែវ និងពេលល្ងាចបន្ទាប់ពីញ៉ាំអាហារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here