មនុស្សបែបណា ហាមទទួលទានផ្លែស្ពឺ!

0
1

ស្ពឺ ជាផ្លែឈើមួយប្រភេទដែលមានសមត្ថភាពក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំ ជំរុញដល់ការផលិតទឹកដោះ បណ្តេញជាតិពុលពីរាងកាយ សម្រកទម្ងន់ និងបង្កើតឆ្អឹងឲ្យរឹងមាំ។ តែទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនគួរយកចិត្តទុកដាក់ចំពោះការទទួលទានផ្លែស្ពឺ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់។

អ្នកមានបញ្ហាអាឡែស៊ី

ទោះបីជាផ្លែស្ពឺ ល្អសម្រាប់សុខភាពក៏ដោយ ប៉ុន្តែសម្រាប់អ្នកដែលមានបញ្ហាអាឡែស៊ី មិនត្រូវបានផ្តល់អនុសាសន៍ឡើយ។ សូម្បីតែអ្នកដែលធ្លាប់មានបញ្ហាក្រពះពោះវៀន ដូចជារាគ ឬក្អួតចង្អោរ នៅពេលដែលទទួលទានផ្លែស្ពឺ តែបន្តិចក៏មានប្រតិកម្មដែរ។

អ្នកមានបញ្ហាតម្រងនោម

ស្រដៀងគ្នានេះដែរ ផ្លែស្ពឺ មានកំហាត់អាស៊ីត oxalic ខ្ពស់ ប្រសិនបើអ្នកទទួលទានល្មមមិនបណ្តោលឲ្យកើតមានបញ្ហាអ្វីទេ ហើយតម្រងនោមរបស់អ្នកនៅតែអាចធ្វើការបានធម្មតា។ ទោះជាយ៉ាងណាការញ៉ាំផ្លែច្រើនពេក អាចបង្កើនហានិភ័យវិវត្តទៅជាជំងឺគ្រួសក្នុងតម្រងនោម ជាពិសេសអ្នកដែលមានបញ្ហាតម្រងនោមស្រាប់។

អ្នកកំពុងប្រើថ្នាំពេទ្យ

ធាតុផ្សំមួយចំនួននៅក្នុងផ្លែស្ពឺ ត្រូវបានគេរកឃើញថា អាចធ្វើឲ្យអសកម្មដំណើរការមួយចំនួននៅក្នុងរាងកាយ។ ភាពអសកម្មនេះ អាចមានគ្រោះថ្នាក់ប្រសិនបើអ្នកកំពុងប្រើថ្នាំផ្សេងៗ ដូច្នេះសូមពិគ្រោះជាមួយគ្រូពេទ្យជាមនុនសិន មុននឹងទទួលទានផ្លែស្ពឺ៕

LEAVE A REPLY

Please enter your comment!
Please enter your name here