គេង​មិនបាន​គ្រប់គ្រាន់ ក៏​អា​ចប​ណ្តោ​ល​ឲ្យ​កុមារ​កើត​ជំងឺ​ធាត់​ដែរ

0
1

ការស្រាវជ្រាវ​បានបង្ហាញ​ថា ក្រៅពី​ញ៉ាំ​អាហារ​ដែលមាន​ផាសុខភាព និង​ធ្វើ​លំ​ហាត់ប្រាណ​ប្រចាំថ្ងៃ ការ​គេង​បាន​គ្រប់គ្រាន់​ក៏​អាចជួយ​គ្រប់គ្រង​ភាពធាត់​លើស​ទម្ងន់​សម្រាប់​កុមារ​ផងដែរ។ ចំពោះ​កុមារ និង​មនុ​ស្សវ័យ​ជំទង់ ដែល​ខ្វះ​នៃ​ការ​គេង ត្រូវ​អ្នកជំនាញ​ព្រមាន​ហានិភ័យ​ខ្ពស់​នៃ​ការឡើង​ទម្ងន់។

ក្នុងចំណោម​កុមារ​ដែល​គេង​មិនបាន​គ្រប់គ្រាន់​ទាំងអស់ មាន​រហូតដល់​ទៅ ៥៨ភាគរយ ហាក់ដូចជា​ឡើង​ទម្ងន់ ឬ​ធាត់ ដែលជា​កត្តា​ហានិភ័យ​ទូទៅ​សម្រាប់​ជំងឺ​មេ​តា​ប៉ូលិស។

អ្នកជំនាញ Michelle Miller មកពី​សាកលវិទ្យាល័យ Warwick ប្រទេស​អង់គ្លេស​បាន​និយាយថា ការ​លើស​ទម្ងន់​អា​ចប​ណ្តោ​ល​ឲ្យ​កើត​ជំងឺ​សរសៃឈាម​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី២ ចំពោះ​កុមារ។ លទ្ធផល​នៃ​ការស្រាវជ្រាវ​បានបង្ហាញ​ទៀតថា ការ​គេង​អាចជា​កត្តា​ហានិភ័យ​ខ្លាំង​សម្រាប់​ជំងឺ​ធាត់​នៅពេល​អ​នា​គត់​ចំពោះ​កុមារ។

ការសិកស្សា​នេះ​បានធ្វើ​លើ​ទារក​ចំនួន ៤២នាក់ រួមទាំង​កុមារ និង​ក្មេង​វ័យ​ជំទង់​ដែលមាន​អាយុ​ពី ០ដល់ ១៨ឆ្នាំ សរុប ៧៥,៤៩៩នាក់។ លោក Miller និយាយថា លទ្ធផល​គួរ​ឲ្យ​បារម្ភ ព្រោះ​ហានិភ័យ​ភាពធាត់​បាន​កើនឡើង​ទាំង​ទារក និង​មនុ​ស្សវ័យ​ជំទង់។

អត្រា​ភាពធាត់​កើនឡើង​ទូទាំង​ពិភពលោក ហើយ​អង្គការ​សុខភាព​ពិភពលោក WHO បាន​ប្រា​កាស​ថា វា​ជា​រោគរាតត្បាត​ជាស​កល ដែល​គួរ​ឲ្យ​បារម្ភ។

យោងតាម​សមាគមន៍​អាមេរិក បាន​ឲ្យ​ដឹងថា កុមារ​ដែលមាន​អាយុ​ចាប់ពី ៤ទៅ ១១ខែ ត្រូវការ​គេង​ចាប់ពី ១២ទៅ ១៥ម៉ោង​ក្នុង​មួយថ្ងៃ ហើយ​កុមារ​អាយុ ១ទៅ២ឆ្នាំ ត្រូវការ​គេង​ចាប់ពី ១១ ទៅ ១៤ម៉ោង។

កុមារ​អាយុ ៣ទៅ ៥ឆ្នាំ ត្រូវការ​គេង​ចាប់ពី ១០ទៅ ១៣ម៉ោង ហើយ​ចំណែកឯ​កុមារ​មាន​អាយុ ៥ទៅ ១៣ឆ្នាំ​ត្រូវការ​គេង​ចាប់ពី ៩ទៅ ១១ម៉ោង​ក្នុង​មួយថ្ងៃ។ សម្រាប់​ក្មេង​វ័យ​ជំទង់ ដែលមាន​អាយុ​ចាប់ពី ១៤ដល់ ១៧ឆ្នាំ​វិញ ត្រូវការ​គេង​ចាប់ពី ៨ ទៅ១០ម៉ោង​ក្នុង​មួយថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here