កុំមើលស្រាលឲ្យសោះ! ចេញទឹកមាត់ច្រើន ជាសញ្ញាព្រមានបញ្ហាសុខភាព

0
1

ទឹកមាត់ ជាសារធាតុរាវដែលអាចគាំទ្រដល់ដំណើរការរំលាយអាហារ និងថែរក្សាមាត់ធ្មេញប្រកបដោយសុវត្ថិភាព។ ប៉ុន្តែក្នុងរកណីដែលអ្នកចេះតែហៀរទឹកមាត់ច្រើនហួសប្រមាណ អាចជាសញ្ញាព្រមានចំពោះបញ្ហាសុខភាពមួយចំនួន ដែលអ្នកគួរតែមានការប្រុងប្រយ័ត្ន។

ចាល់ជាតិអាស៊ីត

នៅពេលដែលសារធាតុរំអិលក្នុងក្រពះពោះវៀន ត្រូវបានរុញច្រានចេញមក អ្នកច្បាស់ជាជួបបញ្ហាភើ ឆ្អល់ចុងដង្ហើម… នៅពេលនេះការផលិតទឹកមាត់អាចប្រែជាជូរ ឬគ្មានរសជាតិអ្វីសោះ។ បើដូច្នោះមែន សូមប្រញាប់ទៅជួបគ្រូពេទ្យភ្លាមៗ ដើម្បីទទួលបានការណែនាំ ហើយក៏ត្រូវជៀសវាងអាហារមានរសជាតិហិរ អាហារម្បូរខ្លាញ់…ផងដែរ។

រលាកលំពែង

ប្រសិនបើអ្នកទទួលទានសុរាច្រើនពេក ក្នុងរយៈពេលយូរ អ្នកប្រហែលជាមានជំងឺរលាកលំពែង។ ធ្ងន់ធ្ងរជាងនេះទៅទៀត អ្នកក៏អាចជួបប្រទេះនឹងជំងឺក្រពេញប្រូស្តាតផងដែរ ហើយធ្វើឲ្យចេញទឹកមាត់កាន់តែច្រើន។

ជំងឺថ្លើម

បរិមាណទឹកមាត់ ដែលបញ្ចេញនៅក្នុងមាត់ ត្រូវបានគ្រប់គ្រងដោយប្រព័ន្ធសរសៃប្រសាទ។ ហេតុនេះប្រសិនបើអ្នកមានប្រវត្តកើតជំងឺថ្លើម ប្រព័ន្ធសរសៃប្រសាទក៏រងនូវផលប៉ះពាល់ផងដែរ ដែលអាចធ្វើឲ្យការផលិតទឹកមាត់ហួសប្រមាណ។

ជំងឺមាត់

ជំងឺមាត់ធ្មេញមួយចំនួនដូចជា ការរលាកបំពង់ក ដំបៅមាត់ ចេញចំហាយក្តៅ… ក៏អាចបណ្តោលឲ្យមានការហូរទឹកមាត់ដែរ។ ដូច្នេះអ្នកគួរតែទៅជួបគ្រូពេទ្យ ដើម្បីស្វែងយល់ច្បាស់ពីស្ថានភាពជំងឺរបស់អ្នក និងធ្វើការព្យាបាលបានត្រឹមត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here