អាហារ៣ប្រភេទ ជាថ្នាំការពារភាពចាស់ពូកែបំផុត

0
1

តើអ្នកកំពុងតែរកវិធីជួយកែលម្អស្បែកឲ្យមានភាពស្រស់ថ្លា ក្មេងជាងវ័យមែនទេ? ក្រៅពីការប្រើប្រាស់គ្រឿងសំអាង ការទទួលទានរបបអាហារប្រចាំថ្ងៃក៏អាចជួយឲ្យស្បែករបស់អ្នកស្អាត ហើយក្មេងជាងវ័យបានដែរ។ ដូច្នេះ យើងសូមណែនាំប្រភេទអាហារមួយចំនួន ដែលល្អបំផុតសម្រាប់សុខភាពស្បែករបស់មនុស្សគ្រប់គ្នា។

ការ៉ុត

មើមឈើពណ៌លឿងមួយប្រភេទនេះទម្ងន់ ១០០ក្រាម មានផ្ទុកសារធាតុ Beta caronten ១២មីលីក្រាម ត្រូវបានគេចាត់ទុកជា ថ្នាំប្រយុទ្ធនឹងភាពចាស់ពូកែបំផុត។ ម្យ៉ាងវិញទៀតសារធាតុ Selenium របស់វា អាចប្រឆាំងនឹងការខូចខាតដោយសារពន្លឺព្រះអាទិត្យ និងការបំពុលខ្យល់។

ថ្លើមសត្វ

ថ្លើមសត្វមានផ្ទុកវីតាមីន A, B2, B5, B8 ស័ង្កសី Selenium ទង់ដែង… ពិតជាល្អសម្រាប់ការស្តារឡើងវិញនូវកោសិកាស្បែក ដោយបង្កើននូវអុកស៊ីសែនសម្រាប់កោសិកា។

ម្ទេសប្លោក

ម្ទេសប្លោកមានផ្ទុកវីតាមីន C ច្រើនជាងផ្លែក្រូចរហូតដល់ ២,៥ដង ប៉ុន្តែវាមានផ្ទុកកាឡូរីទាប។ នេះជាជម្រើសដ៏ល្អបំផុតដើម្បីការពារការសរសៃទឹកប្រូតេអ៊ីននៅក្រោមស្បែក និងការលូតលាស់របស់កោសិកា។ លើសពីនេះ វាក៏មានផ្ទុកទៅដោយជាតិ beta caroteneជាច្រើនដែលអាចជួយ ស្បែកប្រឆាំងនឹងការវាយប្រហារដោយរ៉ាឌីកាល់សេរី ដែលធ្វើឲ្យស្បែករបស់អ្នកមានសភាពស្រស់ថ្លា៕

LEAVE A REPLY

Please enter your comment!
Please enter your name here