មនុស្សភាគច្រើនតែងតែជួបបញ្ហាស្បែកខ្មៅនៅត្រង់ក្លៀក ក្រលៀន ជង្គង់ ដែងដៃ ជាដើម ដែលបង្កឡើងដោយសារតែការប៉ះពាល់នឹងពន្លឺព្រះអាទិត្យយូរពេក ការមានផ្ទៃពោះ ការប្រើថ្នាំពន្យាកំណើត ឬជំងឺទឹកនោមផ្អែមជាដើម។ ថ្វីត្បិតតែបញ្ហាស្បែកខ្មៅនេះមិនបង្កគ្រគ្រោះថ្នាក់ក៏ដោយ ប៉ន្តែវាអាចធ្វើឲ្យសុភាពនារីទាំងឡាយបាត់បង់ទំនុកចិត្តលើខ្លួនឯង។
ទោះជាយ៉ាងណាប្រសិនបើអ្នកអនុវត្តគន្លឹះធម្មជាតិដូចខាងក្រោមនេះ អាចជួយដោះស្រាយបញ្ហាស្បែកខ្មៅនេះបាន៖
ក្រូចឆ្មារ
ក្រូចឆ្មារ មិនត្រឹមតែមានប្រសិទ្ធភាពខ្លាំងក្នុងការថែរក្សាសម្រស់ប៉ុណ្ណោះទេ វាក៏អាចជួយព្យាបាលបញ្ហាស្បែកខ្មៅឲ្យប្រែជារលាងស្អាតផងដែរ។ ប៉ុន្តែនៅពេលប្រើប្រាស់ អ្នកមិនត្រូវចេញត្រូវពន្លឺព្រះអាទិត្យនោះទេ។
របៀបអនុវត្ត៖ យកសំលីត្រាំក្នុងទឹកក្រូចឆ្មារ ប្រសិនបើស្បែករបស់អ្នកងាយនឹងប្រតិកម្មក្រហម សូមលាយទឹកបន្តិចមុននឹងប្រើ។ បន្ទាប់មកយកសំលីនោះមកបំពោតនៅត្រង់កន្លែងដែលមានបញ្ហាស្បែកខ្មៅរយៈពេល ១០ ទៅ២០នាទី ទើបលាងសម្អាតចេញជាមួយនឹងទឹកត្រជាក់។ ចុងក្រោយត្រូវលាបក្រែមផ្តល់សំណើមដល់ស្បែក ដែលមានគុណភាពខ្ពស់។
ចេក
ផ្លែឈើមួយប្រភេទនេះត្រូវបានគេចាត់ទុកជាគ្រឿងសំអាងដែលធ្វើឲ្យស្បែកមានសភាពទន់ និងបំបាត់ចោលនូវបញ្ហាស្បែកខ្មៅស្រអាប់។
របៀបប្រើ៖ យកចេកមួយផ្លែកិនឲ្យក្លាយជាល្បាយ បន្ទាប់មកលាយប្រេងអូលីវបន្តិច។ ក្រោយពេលលាយបញ្ចូលគ្នាហើយ អ្នកត្រូវចាប់ផ្តើមលាបនៅលើស្បែក ហើយទុកចោល ១៥ទៅ ២០នាទី ទើបលាយជម្រះចេញ។ ម៉ាស់ធម្មជាតិមួយនេះ អាចជួយចិញ្ចឹមស្បែកឲ្យមានសុខភាពល្អ ជាពិសេសកាត់បន្ថយស្នាមខ្មៅនៅលើរាងកាយតែម្តង៕