តមអាហារពេលព្រឹក មុនធ្វើតេស្តឈាមអាចមានគ្រោះថ្នាក់ចំពោះអ្នកជំងឺទឹកនោមផ្អែម

0
1
Young Woman Eating Rice Dish

ការតមអាហារពេលព្រឹកមុនពេលធ្វើតេស្តឈាម មិនមែនជាបញ្ហាធំសម្រាប់មនុស្សទូទៅនោះទេ ប៉ុន្តែចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមវិញ អាចនាំឲ្យមានការប្រែប្រួលនៃកម្រិតជាតិស្ករក្នុងឈាម ប្រសិនបើពួកគេមិនត្រូវបានកែតម្រូវឲ្យបានត្រឹមត្រូវ។ ខណៈដែលប្រទេសជាច្រើនដូចជា កាណាដា អាមេរិក និងបណ្តោលប្រទេសរីកចម្រើនដ៏ទៃទៀត លែងត្រូវការតមអាហារសម្រាប់ការធ្វើតេស្តឈាមទៀតហើយ។

Young Woman Eating Rice Dish

អ្នកជំនាញបាននិយាយថា ការតមអាហារត្រូវបានគេចាត់ទុកជាកិច្ចការដ៏សំខាន់ដើម្បីទទួលបានលទ្ធផលល្អក្នុងការធ្វើតេស្ត កម្រិតកូលេស្តេរ៉ុល បញ្ហាថ្លើម តម្រងនោម និងកម្រិតជាតិស្ករ…។ ប៉ុន្តែសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម អាមានគ្រោះថ្នាក់ដល់ពួកគេ។

ការតមអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ និងទី២ អាចបណ្តោលឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ ដោយសារតែការឆ្លើយតបសរីរៈធម្មជាតិពីថ្លើម ដើម្បីបញ្ចេញគ្លុយកូស និងបម្លែងទៅជាជាតិស្ករគ្លុយកូស ដើម្បីប្រើប្រាស់។

ដូច្នេះ សូមអ្នកជំងឺទឹកនោមផ្អែមទាំងឡាយ កុំរំលងអាហារពេលព្រឹក ដោយមិនទាន់ទទួលបានការណែនាំពីក្រុមគ្រូពេទ្យនោះឡើយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here