ស្ត្រី​មានគភ៌ អាច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B បាន​អត់?

0
1

រលាក​ថ្លើម​ប្រភេទ B ជា​ជំងឺ​មួយ​ប្រភេទ​ដែល​បង្កឡើង​ដោយ​វីរុស​ម្យ៉ាង​មាន​ឈ្មោះថា HPV ហើយ​ប្រសិនបើ​អ្នក​មិនបាន​ធ្វើការ​ព្យាបាល​ឲ្យ​ត្រឹមត្រូវ​ទេនោះ វា​នឹង​វិ​វត្ត​ទៅជា​ជំងឺ​ក្រិន​ថ្លើម មហារីក​ថ្លើម ដែល​ធ្វើ​ឲ្យ​អ្នក​ត្រូវ​ប្រឈម​នឹង​ការស្លាប់​កាន់តែ​ខ្ពស់។

ទន្ទឹមនឹងនេះ​ផងដែរ តើ​ស្ត្រី​មានគភ៌​អាច​ចាក់​ថ្នាំ​ការពារ​ជំងឺថ្លើម​ប្រភេទ B បានដែរ​ឬទេ? ករណី​ដែល​ស្ត្រី​មានគភ៌​ដឹងថា​ខ្លួន​កំពុង​ផ្ទុក​ជំងឺ​នេះ ឬ​មាន​ហានិភ័យ​នៃ​ការឆ្លង​ខ្ពស់ អាច​ចាក់​វ៉ាក់សាំង​ការពារ​បាន ប៉ុន្តែ​ត្រូវ​រងចាំ​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​អាយុ ៣ខែ​សិន។

ស្ត្រី​មានគភ៌ អាច​ចម្លងជំងឺ​រលាក​ថ្លើម​ប្រភេទ B ទៅកាន់​ទារក​បាន​យ៉ាង​ងាយ បើទោះបីជា​អ្នក​សម្រាល​កូ​ដោយ​ប្រើ​វិធី​ធម្មជាតិ ឬ​វះកាត់​ក៏ដោយ។ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ចំពោះ​ទារក អ្នក​គួរតែ​យក​កូន​ទៅ​ទទួល​វ៉ាក់សាំង​ការពារ​ក្នុងពេល ១២ ទៅ២៤ម៉ោង បន្ទាប់ពី​សម្រាល។ ប្រសិនបើ​យឺត​ពេល ទារក​អាចមាន​ហានិភ័យ​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ខ្ពស់បំផុត។

ចំពោះ​ទារក​ទទួល​វ៉ាក់សាំង​ហើយ អាច​បៅដោះ​ម្តាយ​បាន​ធម្មតា ទោះ​ម្តាយ​ឆ្លង​មេរោគ​ថ្លើម​ប្រភេទ B ក៏ដោយ ព្រោះ​ទឹកដោះ​ជា​ប្រភព​អាហារ​បំប៉ន​ដ៏​ល្អ​ដោយមាន​អង់​ទីករ​ច្រើន ដើម្បី​ជួយ​ប្រយុទ្ធប្រឆាំង​ជំងឺ​នេះ។ ទោះជា​យ៉ាងណា​ប្រសិនបើ​អ្នក​ម្តាយ​សង្កេតឃើញ​ចុង​សុដន់​ខ្លួនឯង​មាន​របួសស្នាម ឬ​មានការ​ហូរឈាម គួរ​ផ្អាក​ការ​បំបៅ​ដោះ​កូន​ភ្លាម។

មិនតែប៉ុណ្ណោះ បើ​អ្នក​ម្តាយ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺថ្លើម​ប្រភេទ B អំឡុងពេល​បំបៅ​ដោះ​កូន គួរតែបញ្ឈប់​បំបៅ​ដោះ​កូន​តទៅទៀត​ទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here