មិនចង់ឲ្យខូចតម្រងនោមគួរតមរឿង៥យ៉ាងនេះឲ្យបាន

0
1

អំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែមានបញ្ហាទាក់ទងទៅនឹងរបបអាហារ និងឥទ្ធិពលនៃទម្លាប់អាក្រក់របស់យើង អាចបណ្តោលឲ្យមានបញ្ហាផ្សេងៗជាច្រើន។ ក្នុងចំណោមបញ្ហាទាំងនោះ ជំងឺតម្រងនោមក៏កំពុងតែចោទជាបញ្ហាខ្លាំងផងដែរសម្រាប់មនុស្សគ្រប់វ័យ មិនថាក្មេង ឬចាស់នោះទេ។ ដូច្នេះក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ថា ប្រសិនបើអ្នកចង់ថែរក្សាតម្រងនោមឲ្យមានសុខភាពល្អ គួរតែតមរឿង៥ចំណុចនេះឲ្យបាន។

  • កំណត់ការទទួលទានភេសជ្ជៈដែលមានជាតិផ្អែមគ្រប់ប្រភេទ
  • កាត់បន្ថយ ឬឈប់ជក់បារីតែម្តង
  • កំណត់ការទទួលទានគ្រឿងស្រវឹង
  • កុំមានទម្លាប់ទប់នោម ទោះរវល់ការងារខ្លាំងយ៉ាងណាក៏ដោយ
  • កុំប្រើប្រាស់ថ្នាំតាមតែអំពើចិត្ត

កត្តាទាំងអស់នេះហើយ សុទ្ធតែជាដើមហេតុដែលបង្កឲ្យសុខភាពតម្រងនោមចុះខ្សោយ និងបង្កឲ្យកើតជំងឺក្រួសក្នុងតម្រងនោមក៏មានដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here