មធ្យាបាយ៣យ៉ាង អាចជួយកាត់បន្ថយការឈឺចាប់ដោយសារជំងឺរលាកខ្នែងពោះវៀន

0
1

ជំងឺរលាកខ្នែងពោះវៀន គឺជាជំងឺធ្ងន់ធ្ងរមួយដែលត្រូវការត្រួតពិនិត្យ និងធ្វើការព្យាបាលតាមបែបវេជ្ជសាស្ត្រឲ្យបានត្រឹមត្រូវ។ តែទោះជាយ៉ាងណា មានវិធីសាស្ត្រធម្មជាតិមួយចំនួន អាចកាត់បន្ថយភាពឈឺចាប់ដោយសារតែជំងឺនេះបាន។

ទឹកក្តៅឧណ្ឌៗ

ទឹកក្តៅឧណ្ឌៗ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពទូទៅនោះទេ វាក៏អាចជួយសម្អាតពោះវៀនផងដែរ។ ជំងឺរលាកខ្នែងពោះវៀន ត្រូវបានបង្កឡើងដោយការប្រមូលផ្តុំនៃជាតិពុល ដូច្នេះការផឹកទឹកនេះអាចជួយបណ្តេញជាតិពុលចេញបាន។

ខ្ទឹមស

ខ្ទឹមស ក៏មានសមត្ថភាពអាចជួយព្យាបាលជំងឺរលាកខ្នែងពោះវៀនដែរ ព្រោះវាមានលក្ខណៈប្រឆាំងនឹងការរលាក។ អ្នកគួរតែញ៉ាំខ្ទឹមសទាំងឆៅ តែទោះជាយ៉ាងណាប្រសិនបើអ្នកមិនទម្លាប់ជាមួយនឹងក្លិនរបស់វា អាចរកទិញប្រេងខ្ទឹមសមកជំនួសបាន។

ការម៉ាស្សា

ការម៉ាស្សានៅតំបន់ពោះទាប ជាមួយនឹងប្រេងសំខាន់ៗ ដូចជាប្រេងអូលីវ ប្រេងដូង អាចជួយបំបាត់ការឈឺចាប់ដោយសារតែជំងឺរលាកខ្នែងពោះវៀនបាន។ លើសពីនេះទៅទៀត អ្នកអាចប្រើខ្ញី លាយជាមួយនឹងរមៀត ហើយម៉ាស្សាក៏បានដែរ។

ទោះជាយ៉ាងណាក៏ដោយ វិធីខាងលើនេះគ្រាន់តែអាចជួយបំបាត់ភាពឈឺចាប់ប៉ុណ្ណោះ ប្រសិនបើអ្នកចង់ឲ្យជំងឺឆាប់ជាគួរតែប្រញាប់ធ្វើការព្យាបាលភ្លាមៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here