បើមានមួយក្នុងចំណោមលក្ខខណ្ឌ៤ចំណុចនេះ​ គួរឈប់ផឹកកាហ្វេជាបន្ទាន់

0
1

កាហ្វេ គឺជាភេសជ្ជៈដែលមានភាពពេញនិយមខ្លាំងបំផុតពីសំណាក់មនុស្សជាច្រើននៅទៅទាំងពិភពលោក ព្រោះវាមានរសជាតិឆ្ងាញ់ ហើយក៏ផ្តល់ថាមពលសម្រាប់រាងកាយផងដែរ។ ទោះជាយ៉ាងណាអ្នកជំនាញផ្នែកសុខភាពនៅប្រទេសបារាំង បានបង្ហាញថា អ្នកពុំគួរញ៉ាំកាហ្វេច្រើនជាង ៣កែវ ឬចំនួន ៤០០មីលីក្រាមនៃជាតិកាហ្វេអ៊ីនក្នុងមួយថ្ងៃឡើយ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ ជាពិសេស នៅពេលផឹកកាហ្វេប្រសិនបើអ្នកដែលមានរោគសញ្ញាដូចខាងក្រោមនេះ គួរតែឈប់ផឹកកាហ្វេបណ្តោះអាសន្នសិនទៅ៖

ថប់ៗដង្ហើម ឬញ័រដើមទ្រូង

ការផឹកភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីនច្រើនពេក អាចមានឥទ្ធិពលអាក្រក់ដល់ប្រព័ន្ធសរសៃប្រសាទ បណ្តោលឲ្យអ្នកមានបញ្ហាថប់ដង្ហើម ញ័រទ្រូង និងចង្វាក់បេះដូងលោតញាប់ខុសប្រក្រតី។

មានបញ្ហាឈឺពោះ និងរាគរួស

មានពេលខ្លះ នៅពេលអ្នកផឹកកាហ្វេលើសពី ២ទៅ៣កែវក្នុងមួយថ្ងៃ ក៏អាចបណ្តោលឲ្យមានបញ្ហាឈឺពោះ ឬរាគដែរ។ ដូច្នេះបើឃើញរោគសញ្ញាទាំងនេះហើយ អ្នកគួរតែឈប់បរិភោគទៀតទៅ។

មានអាការឈឺក្បាល

ការផឹកកាហ្វេបរិមាណមធ្យម អាចជួយកាត់បន្ថយជំងឺឈឺក្បាល ឬឈឺក្បាលប្រកាំងបាន ប៉ុន្តែនៅពេលដែលជាតិកាហ្វេអ៊ីនលើសពី ៤០០ ទៅ៥០០មីលីក្រាម ក្នុងមួយថ្ងៃអាចបណ្តោលឲ្យអស់កម្លាំង និងឈឺក្បាលទៅវិញទេ។

គេងមិនលក់

ការផឹកកាហ្វេច្រើនពេក អាចបណ្តោលឲ្យអ្នកគេងមិនលក់ ឬឧស្សាហ៍ភ្ញាក់នៅពេលយប់ ជាពិសេសអ្នកដែលមានបញ្ហាគេងមិនលក់ស្រាប់ គួរតែផ្អាកសិនទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here