តិច​និ​ច​ដកដង្ហើម​ក្នុងពេល​សម្រាលកូន កុំ​ឲ្យ​មាន​ភាព​តានតឹង​ខ្លាំងពេក

0
1

តើ​អ្នកដឹង​ពី​របៀប​ដង្ហើម​ក្នុងពេល​សម្រាលកូន​ហើយ​ឬ​នៅ? អ្នក​ប្រហែលជា​ដឹងខ្លះៗហើយ​ថា នៅពេល​សម្រាលកូន​ក្រៅពី​ការឈឺចាប់ អ្នក​ក៏មាន​អារម្មណ៍​តានតឹង​ពិបាក​ក្នុង​ខ្លួន​ផងដែរ។ ដូច្នេះ​ក្រុម​អ្នកជំនាញ​បានបង្ហាញ​ពី​តិច​និ​ច​ដកដង្ហើមងាយៗ ដើម្បី​ជួយ​កាត់បន្ថយ​ភាពឈឺចាប់ និង​ធ្វើ​ឲ្យ​ស្ត្រី​មាន​អារម្មណ៍​ធូរស្រាល​ឡើងវិញ។

នៅពេល​ចាប់ផ្តើម​ឈឺពោះ​សម្រាលកូន​ភ្លាម អ្នក​ត្រូវ​ដកដង្ហើមមួយៗ កុំ​បង្ខំ​តាម​អារម្មណ៍​ដែល​ភ័យ​ញាប់​ញ័រ​ឲ្យ​សោះ។ ការដកដង្ហើម​នេះ ត្រូវ​ស្រូបខ្យល់​ចូល​តាម​ច្រមុះ និង​បញ្ចេញ​មកវិញ​តាមរយៈ​មាត់​ឲ្យ​អស់។

សូម​ចាំ​ថា ការ​សម្រាល​តាម​ធម្មជាតិ ទ្វារមាស និង​សរីរាង្គកាយ​ទាំងមូល​ត្រូវ​ធ្វើការ​ធ្ងន់​ដើម្បី​រុញច្រាន​កូន​ឲ្យ​ចេញមកក្រៅ ហេតុនេះ​ក្រៅ​ត្រូវការ​កម្លាំងចិត្ត​ពី​ក្រុមគ្រួសារ ឬ​ស្វាមី អ្នក​ក៏ត្រូវ​ចេះ​ជួយ​ខ្លួនឯង​តាមរយៈ​ការដកដង្ហើម​ផងដែរ៕

សូម​ទស្សនា​វីដេអូ​បង្ហាញ​របស់​អ្នកជំនាញ​ដូចខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here