ក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌល់ Manchester Metropolitan Research បានធ្វើការពិសោធន៍ទៅលើមនុស្សប្រមាណជា ១០០,០០០នាក់ ដែលមានអាយុចន្លោះពី ១៦ទៅ៧២ឆ្នាំ រកឃើញថា ជំងឺធ្លាក់ទឹកចិត្ត មានទំនាក់ទំនងជាមួយនឹងការទទួលទានអាហារប្រចាំថ្ងៃ។
អ្នកចូលរួមបានញ៉ាំអាហារសម្បូរកូលេស្តេរ៉ុល ជាតិខ្លាញ់ឆ្អែត និងកាបូអ៊ីដ្រាត(ជាប្រភេទអាហារមានសម្បូរជាតិស្ករ) ឃើញថាមាន១,៤ដងហាក់ដូចជាវិវត្តទៅរកជំងឺធ្លាក់ទឹកចិត្ត ឬមានរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត ជាងអ្នកដែលញ៉ាំរបបអាហារល្អ។
វេជ្ជបណ្ឌិត Steven Bradburn បាននិយាយថា លទ្ធផលនេះមានសក្តានុពលយ៉ាងខ្លាំង ក្នុងការដាស់តឿនឲ្យមនុស្សគ្រប់រូបមានការប្រុងប្រយ័ត្នចំពោះជំងឺធ្លាក់ទឹកចិត្ត។ អាស្រ័យហេតុនេះ អ្នកគួរតែផ្លាស់ប្តូររបបអាហារដែលមានជាតិសរសៃខ្ពស់ វីតាមីន(ជាពិសេសវីតាមីន A, C, D) និងខ្លាញ់មិនរលាយ ព្រោះវាអាចនាំមកនូវផលវិជ្ជមានចំពោះសុខភាព និងអាចចាត់ទុកជាថ្នាំព្យាបាលជំងឺធ្លាក់ទឹកចិត្តយ៉ាងមានប្រសិទ្ធភាព៕