ឈប់បានគួរតែឈប់ទៅ! ផឹកភេសជ្ជៈមានជាតិផ្អែមមួយថ្ងៃ២កំប៉ុង អាចប្រឈមនឹងគ្រោះថ្នាក់ខ្លាំងបំផុត

0
1

ការសិក្សាដ៏ធំដោយសមាគមនជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលអាមេរិក បានស្ទង់មតិទៅលើស្ត្រីចំនួន ៨០,០០០ ដែលមានអាយុជាមធ្យម ១២ឆ្នាំឡើង នូវអ្វីដែលពួកគេផឹក និងការអភិវឌ្ឍសុខភាព។ លទ្ធផលបានបង្ហាញភាពដ៏គួរឲ្យភ្ញាក់ផ្អើល នៅពេលរកឃើញថា ភេសជ្ជៈមានជាតិផ្អែម អាចបណ្តោលឲ្យមានជំងឺដាច់សរសៃឈាមខួរក្បាល គាំងបេះដូង និងស្លាប់មុនអាយុ។

ជាពិសេស ការផឹកភេសជ្ជៈមានជាតិផ្អែម ២កំប៉ុងជារៀងរាល់ថ្ងៃ ហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងកើនឡើង ៣១ភាគរយ ដោយសារការកកើតកំណកឈាម ហានិភ័យនៃជំងឺបេះដូងកើនឡើង ២៩ភាគរយ និងហានិភ័យនៃការស្លាប់មុនអាយុកើនឡើង ១៦ភាគរយ បើធៀបទៅនឹងស្ត្រីដែលកម្រនឹងផឹក។ ហានិភ័យកាន់តែខ្ពស់ សម្រាប់មនុស្សមានវ័យចំណាស់ បញ្ហាវេជ្ជសាស្ត្រ ឬធាត់លើសទម្ងន់។

វេជ្ជបណ្ឌិត Yasmin Mossavar-Rahman ដែលជាអ្នកដឹកនាំការស្រាវជ្រាវបានបញ្ជាក់ថា ការស្រាវជ្រាវរបស់យើង និងការស្រាវជ្រាវផ្សេងទៀត បានបង្ហាញថា ភេសជ្ជៈមានផ្ទុកជាតិស្ករសិប្បនិម្មិត បានធ្វើឲ្យកើនឡើងនូវហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង ជាខ្លាំង។

នេះមិនមែនជាលើកទីមួយទេ ដែលក្រុមអ្នកជំនាញបានធ្វើការព្រមានអំពីផលប៉ះពាល់នៃការផឹកភេសជ្ជៈមានជាតិផ្អែម ដូច្នេះសារជាថ្មីម្តងទៀតមនុស្សគ្រប់រូបគួរតែកាត់បន្ថយការផឹកភេសជ្ជៈដែលមានផ្ទុកជាតិផ្អែមទាំងអស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here