ទារក​ក្នុង​ផ្ទៃ​អាចមាន​គ្រោះថ្នាក់​ទេ បើ​អ្នក​ម្តាយ​កើត​ជំងឺ​អ៊ុត​ស្វាយ?

0
1
Beautiful female laying in bedroom

អ៊ុត​ស្វាយ ជា​ជំងឺ​មួយ​ប្រភេទ​ដែល​កើតឡើង​ចំពោះ​កុមារ​ច្រើនជាង​មនុស្សពេញវ័យ ហើយ​ការឆ្លង​វីរុស​នេះ​អាចធ្វើ​ឲ្យ​ស្បែក​មាន​ភាព​រមាស់ និង​ចេញ​ពងបែក​ថែមទៀត។ ភាគច្រើន អ្នក​កើត​ជំងឺ​អ៊ុត​ស្វាយ​មិនមាន​អាការ​ធ្ងន់ធ្ងរ​ឡើយ ក្នុង​រយៈពេល ៥ទៅ១០ថ្ងៃ​នឹង​ថមថយ​ទៅវិញ តែ​វា​អាច​បន្សល់ទុក​ស្នាក​ស្នាមអ៊ុចៗនៅលើ​ស្បែក​មិន​ងាយ​រលប់​ឡើយ។
Image result for pregnancy

ចុះ​ប្រសិនបើ​ជំងឺ​នេះ កើតឡើង​ចំពោះ​ស្ត្រី​កំពុង​តែមាន​ផ្ទៃពោះ​វិញ តើ​មាន​ផល​លំបាក​ធ្ងន់ធ្ងរ​ឬទេ? ផល​លំបាក​នោះ​ពិត​ជាមាន ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ​សប្តាហ៍​ទី៨ ដល់ទី១២នៃ​ត្រីមាស​ទី១ អាច​កើតមាន​ហានិភ័យ​ភាពមិនប្រក្រតី​ពី​កំណើត ០,៤ភាគរយ។ ការបង្ហាញ​រោគសញ្ញា​ទូទៅ​បំផុត​នៃ​ជំងឺ​អ៊ុត​ស្វាយ​ពី​កំណើត គឺមាន​ស្លាកស្នាម​នៅលើ​ស្បែក​ទារក ពេល​កើតមក​ភ្លាម។ ភាពមិនប្រក្រតី​ផ្សេងទៀត​រួមមាន កើត​ជំងឺ​ឈឺក្បាល វិល​កច​រិ​ក ភ្នែក​ឡើងបាយ ទម្ងន់​ស្រាល និង​ខ្លី​អវយវៈ … ជាដើម។

ប្រសិនបើ​ករណី​ធ្ងន់ធ្ងរ វា​អា​ចប​ណ្តោ​ល​ឲ្យ​រលូត​កូន ឬ​កូន​ស្លាប់​ក្នុង​ផ្ទៃពោះ។ ប្រសិនបើ​ជំងឺ​នេះ​កើតឡើង​នៅ​ត្រីមាស​ទី៣ ជាពិសេស​សប្តាហ៍​ទី១៣ដល់ទី២០ អាចមាន​ហានិភ័យ​ពិការភាព​ពី​កំណើត​មាន២ភាគរយ។ តែ​បន្ទាប់ពី​សប្តាហ៍​ទី២០ ស្ទើរតែ​មិនមាន​ឥទ្ធិពល​លើ​ការ​មាន​ផ្ទៃពោះ​ឡើយ។

យ៉ាងណាក្តី ដើម្បី​បង្ការ​ជំងឺ​អ៊ុត​ស្វាយ អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ ឬ​ចាក់​វ៉ាក់សាំង​ការពារ​មុនពេល​មាន​ផ្ទៃពោះ។ ហេតុនេះ ប្រសិនបើ​ស្ត្រី​មាន​អង់​ទីករ​ប្រឆាំងនឹង​ជំងឺ​វីរុស​អ៊ុត​ស្វាយ គ្រប់គ្រាន់​ហើយ មិនចាំបាច់​ព្រួ​បារម្ភ​ពី​ផល​លំបាក​ចំពោះ​ទារក​ទៀតឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here