បើ​មិន​ព្រម​ផ្តាច់​បារី​ពេល​មានគភ៌​ទេ ទារក​អាច​ជួប​គ្រោះថ្នាក់៧ចំណុច

0
2

ទោះបីជា​មានការ​ផ្សព្វផ្សាយ​ជាច្រើន​ទាក់ទង​ទៅនឹង​គ្រោះថ្នាក់​នៃ​ការជក់បារី​ចំពោះ​សុខភាព​ក៏ដោយ ប៉ុន្តែ​ទម្លាប់​មួយ​នេះ​ហាក់ដូចជា​កើនឡើង​ទៅវិញ​ចំពោះ​យុវជន រួមទាំង​ស្ត្រី​មាន​ផ្ទៃពោះ​ផងដែរ។ ហេតុអ្វី​បានជា​ការជក់បារី​អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ? ហេតុផល​ងាយ​យល់​បំផុត គឺ​បារី​មាន​ផ្ទុក​ជាតិ​នីកូទីន ឧស្ម័ន​កាបូ​ម៉ូ​ណូ​អុកស៊ីត និង​សារធាតុពុលផ្សេងៗរាប់រយ​ប្រភេទ​ទៀត ដែល​ត្រូវបាន​ស្រូប​ចូលទៅក្នុង​ខ្លួន​អ្នក​ម្តាយ ហើយ​ផ្ទេរ​ទៅ​កូន​តាមរយៈ​ចរន្ត​យ​ឈាម​ដោយផ្ទាល់។ ដូច្នេះ ទារក​អាច​ប្រឈម​នឹង​គ្រោះថ្នាក់ ៧ចំណុច៖

– ទារក​ខ្វះ​អុកស៊ីសែន ដែល​ត្រូវ​ប​ញ្ចូ​ន​ពី​ម្តាយ

– ទារក​អាច​បង្កើន​ហានិភ័យ​រលូត

– ទារក​អាច​ប្រ​ឈ​នឹង​ជំងឺ​ផ្លូវដង្ហើម​ពេល​កើតមក

– ទារក​អាច​កើត​មិន​គ្រប់​ខែ ឬ​មាន​ទម្ងន់​ស្រាល​ជាង​ទារក​ដែល​កើតចេញពី​ម្តាយ​មិន​ជក់បារី

– ទារក​អាច​ស្លាប់​ក្នុង​ផ្ទៃ​ដោយ​មិនដឹង​ខ្លួន

– ទារក​អាច​ប្រឈម​នឹង​ពិការភាព​ពី​កំណើត

– ទារក​អាចមាន​អត្រា​នៃ​ចង្វាក់បេះដូង លោត​ញាប់​ខុសពី​ទារក​ធម្មតា

ដូច្នេះ ដើម្បី​ជៀស​ហានិភ័យផ្សេងៗចំពោះ​ទារក ក៏ដូចជា​សុខភាព​ខ្លួនឯង អ្នក​ម្តាយ​ទាំងឡាយ​គួរ​ឈប់​ជក់​ពី​បារី ឬ​កុំទៅ​ក្បែរ​អ្នក​ជក់បារី​ឲ្យ​សោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here