យោងតាមអ្នកជំនាញបានបង្ហាញថា អាហារមួយចំនួនមានប្រសិទ្ធភាពចំពោះសុខភាពសរសៃឈាមបេះដូង តែមានអាហារមួយចំនួនក៏អាចធ្វើឲ្យខូចបេះដូងផងដែរ ប្រសិនបើអ្នកញ៉ាំច្រើនពេក។ ដូច្នេះ ខាងក្រោមនេះជាប្រភេទអាហារដែលគេចាត់ទុកថា មានគ្រោះថ្នាក់បំផុតដល់សុខភាពបេះដូង៖
ទឹកក្រូចសូដា
ជាតិស្ករនៅក្នុងភេសជ្ជៈមួយប្រភេទនេះ អាចជម្រុញឲ្យមានការរលាក និងបង្កើនកម្រិតជាតិស្ករក្នុងឈាម។ នេះជាមូលហេតុ ដែលអាចបង្កើនសម្ពាធលើជញ្ជាំងសរសៃឈាមបេះដូង និងបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ ជាពិសេសបើអ្នកញ៉ាំកាន់តែច្រើន វានឹងមានហានិភ័យកាន់តែខ្ពស់។
សាច់ក្រក
សាច់ក្រកជាអាហារមួយប្រភេទដែលមានផ្ទុកសារធាតុមួយចំនួនដូចជា Nitrate Phosphate ឬក៏ hydrocarbon… ប្រសិនបើអ្នកទទួលទានច្រើនពេក អាចប្រឈមហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ ដូច្នេះ រឿងដ៏ប្រសើរបំផុតអ្នកគួរតែកំណត់ ឬជៀសវាងការទទួលទានសាច់ក្រកតែម្តង៕