Skip to content

ទារក​តូច​ជាងគេ​បំផុត​នៅលើ​ពិភពលោក មាន​ទម្ងន់​ត្រឹមតែ ២៦៨ក្រាម​ប៉ុណ្ណោះ

ក្មេងប្រុស​ជនជាតិ​ជប៉ុន​ម្នាក់​ទើបតែ​ត្រូវបានគេទទួលស្គាល់​ថា ជា​ក្មេង​ដែល​តូច​ជាង​គេង​បំផុត​នៅលើ​ពិភពលោក ដែល​អាច​រស់រានមានជីវិត​ក្រោយពេល​កើត​មិន​គ្រប់​ខែ​អាយុ​ត្រឹម៣ខែ​កន្លះ និង​មាន​ទម្ងន់​តិចជាង១/១០ នៃ​ទារក​ទើបនឹង​កើត​ធម្មតា។ ប៉ុន្តែ​បន្ទាប់ពី​មើលថែ​អស់​រយៈពេល​កន្លះ​ឆ្នាំ នៅឯ​មន្ទីរពេទ្យ តូ​ក្យូ ក្មេងប្រុស​រូបនោះ​មាន​ទម្ងន់ ៣,២គីឡូក្រាម។
យោងតាម​វេជ្ជបណ្ឌិត មកពី​សា​លក​វិទ្យាល័យ Keio University Hospital បាន​បង្ហាញថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មិន​ស្គាល់ឈ្មោះ ត្រូវបានធ្វើ​ការវះកាត់​សង្គ្រោះ​បន្ទាប់​កាលពី​ខែសីហា ឆ្នាំមុន។ ក្មេងប្រុស​បានកើត​នៅ​អាយុ ២៤សប្តាហ៍ ដែលមាន​អាយុ​ជិត ៣ខែ​កន្លះ ជា​សប្តាហ៍​អ​ប្បរមា​នៃ​ការ​មាន​ផ្ទៃពោះ។

Image result for small baby in the worldរូបភាព​ដំបូងបង្អស់​បន្ទាប់ពី​ចាប់កំណើត​ពីរ​បី​ថ្ងៃ បានបង្ហាញ​ឲ្យ​ឃើញ​ក្មេងប្រុស​រូបនោះ មាន​ទំហំ​តូច​ជាង​បាតដៃ​ទាំងពីរ​របស់​មនុស្សពេញវ័យ​ទៅទៀត។

ក្មេងប្រុស​ដ៏​តូច​រូបនេះ ត្រូវបាន​គេ​បញ្ជាក់​ផងដែរ​ថា មាន​សុខ​ភាពល្អ អាច​ញ៉ាំ​បាន​ធម្មតា ហើយ​ម្តាយ​របស់គាត់​រីករាយ​ណាស់​ព្រោះ​បានឃើញ​កូន​រីក​ធំធាត់ និង​មានជីវិត​រស់នៅ​ដោយមាន​សុខភាព​ល្អ។ អ្នកតំណាង​នៃ​សា​លក​វិទ្យាល័យ Keio University Hospital បាន​និយាយថា អត្រា​នៃ​ការរស់រានមានជីវិត​របស់​ទារក​ដែលមាន​ទម្ងន់​តិចជាង ១គីឡូក្រាម នៅពេល​កើតមាន ៩០ភាគរយ នៅក្នុង​ប្រទេស​ជប៉ុន។ នៅពេលដែល​ទារក​កើតមក​តិចជាង ៣០០ក្រាម នោះ​សមាមាត្រ​គឺ​ប្រហែលជា ៥០ភាគរយ​ប៉ុណ្ណោះ។

សូមបញ្ជាក់​ផងដែរ​ថា កំណត់ត្រា​នៃ​ក្មេងស្រី​តូច​ជាងគេ​បំផុត​នៅក្នុង​ពិភពលោក ដែល​បាន​រស់រានមានជីវិត គឺមាន​ទម្ងន់​ត្រឹមតែ ២៥២ក្រាម នៅ​ប្រទេស​អាឡឺម៉ង់៕

Cậu bé nhỏ nhất thế giới: 268 g vẫn sống sót!Cậu bé nhỏ nhất thế giới: 268 g vẫn sống sót!