ងូត ឬផឹកទឹកត្រជាក់បន្ទាប់ពីឡើងឋានសួគ៌ បង្កគ្រោះថ្នាក់ដល់សុខភាព

0
1

បន្ទាប់ពីបញ្ចប់ការឡើងឋានសួគ៌ រាងកាយទាំងមូលផលិតញើសជាច្រើន ដែលធ្វើឲ្យអ្នកមានអារម្មណ៍ក្តៅ ចង់ងូតទឹក និងស្រេកទឹកខ្លាំងណាស់។ មនុស្សជាច្រើនបានផឹកទឹក និងងូតទឹកត្រជាកភ្លាមៗ ដើម្បីឲ្យរាងកាយត្រជាក់វិញ ដោយមិនរំពឹងថា វានឹងមានផលប៉ះពាល់អ្វីខ្លះនោះទេ។

ក្នុងដំណើរនៃសកម្មភាពផ្លូវភេទ ការរំភើបបង្ហាញថា រាងកាយទាំងមូលមានការប្រែប្រួលដូចជា ដកដង្ហើមញាប់ ចង្វាក់បេះដូងដើរលឿន សរសៃឈាមទាំងមូលរីកធំ ស្បែកឡើងពណ៌ក្រហម រន្ធញើសបើកធំៗ បែកញើសច្រើន និងមានអារម្មណ៍ក្តៅស្អុះ។

លើសពីនេះទៅទៀត ខណៈដែលឡើងឋានសួគ៌ អ្នកត្រូវតែប្រើប្រាស់កម្លាំងរាងកាយច្រើន និងខ្សោះជាតិទឹក ដោយសារតែការបញ្ចេញញើសច្រើន។ នៅពេលនោះមនុស្សគ្រប់គ្នាចង់ងូតទឹកលាងសម្អាតកាយ ឬផឹកទឹក ដើម្បីឲ្យរាងកាយត្រជាក់វិញ ប៉ុន្តែទម្លាប់បែបនេះមិនល្អចំពោះសុខភាពនោះទេ។

ពេលឡើងឋានសួគ៌ សរសៃឈាមវែនក្នុងរាងកាយទាំងមូលនឹងរីកធំ សម្ពាធឈាមឡើងខ្ពស់ ហើយក្រពេញើសស្ថិតនៅក្នុងស្ថានភាពនៃការបញ្ចេញជាតិពុល។ តែភ្លាមៗបន្ទាប់ពីឡើងឋានសួគ៌ ប្រសិនបើអ្នកងូតទឹកត្រជាក់ សរសៃឈាមវែននឹងថយចុះជាលំដាប់ ធ្វើឲ្យលំំហូរឈាមភាគច្រើនត្រូវពឹងផ្អែកលើបេះដូង ដែលនាំឲ្យបង្កើនបន្ទុកលើបេះដូងធ្ងន់ធ្ងរ។

នៅពេលជាមួយគ្នានេះដែរ រន្ធញើសត្រូវបានបិទភ្លាមៗ ធ្វើឲ្យរាងកាយមិនអាចជំរុញប្រសិទ្ធភាពនៃការរក្សាសីតុណ្ហបាន ហើយអាចកើតមានអាការក្តៅខ្លួនថែមទៀត។ លើសពីនេះពេលឡើងឋានសួគ៌ សរសៃឈាមរីកធំ ហើយពោះវៀនត្រូវធ្វើការធ្ងន់។ ក្រោយពេលសកម្មភាពផ្លូវភេទត្រូវបានបញ្ចប់ សរសៃឈាមរបស់បំពង់អាហារមិនបានវិលត្រលប់ទៅជាធម្មតានោះទេ ហើយក្រពេះពោះវៀននៅតែស្ថិតក្នុងស្ថានភាពខ្សោយ។ នៅពេលនោះ ការផឹកទឹកត្រជាក់ច្រើនពេក នឹងធ្វើឲ្យពោះវៀនធំប្រែជាត្រជាក់ភ្លាមៗ ហើយភ្លាមៗនោះវាក៏រួញតូច និងខូចខាតដល់កម្រិតវិលាសភាពជាក់លាក់របស់វា។

ដូច្នេះក្នុងអំឡុងពេល និងក្រោយពេលឡើងឋានសួគ៌ ប្រសិនបើអ្នកស្រេកទឹក អ្នកអាចផឹកទឹកក្តៅឧណ្ឌៗមួយកែវ។ នៅរដូវក្តៅ ប្រសិបើអ្នកចង់ផឹកទឹកត្រជាក់ គួររងចាំក្រោយពេលឡើងឋានសួគ៌មួយម៉ោងសិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here