ក្នុងចំណោមនុស្សដែលកើតជំងឺតម្រងនោមទាំងអស់ មានប្រហែលជា ៣០ភាគរយដែលវិវត្តទៅជាជំងឺក្រួសក្នុងតម្រងនោម។ ប្រសិនបើអ្នកមិនបានព្យាបាលទាន់ពេលវេលាទេ ជំងឺនេះមិនត្រឹមតែបង្កឲ្យមានការឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ង្កឲ្យមានផលវិបាកធ្ងន់ធ្ងរដល់សុខភាពផងដែរ។ ដូច្នេះ តើមូលហេតុអ្វីបណ្តោលឲ្យប្រឈមហានិភ័យខ្ពស់នៃជំងឺក្រួសក្នុងតម្រងនោមខ្លះ? ខាងក្រោមនេះហេតុផលសំខាន់ៗដែលអ្នកគួរតែជៀសវាង៖

១.ទម្លាប់ទទួលទានទឹកតិចបំផុត
២.មនុស្សដែលធ្វើការក្នុងបរិយាកាសក្តៅ
៣.មនុស្សដែលទម្លាប់ទទួលទានអាហារមិនល្អ(សាច់ ប្រូតេអ៊ីន និងអំបិលច្រើនពេក)
៤.មនុស្សដែលមានជំងឺមេតាប៉ូលីស
៥.មនុស្សដែលញ៉ាំអាហារបំប៉នទៀងទាត់ (អាហារមានផ្ទុកជាតិកាល់ស្យូមច្រើន)
៦.មនុស្សដែលមានប្រវត្តិគ្រួសារកើតជំងឺក្រួសក្នុងតម្រងនោម
ប្រសិនបើអ្នកស្ថិតក្នុងលក្ខខណ្ឌណាមួយដូចដែលបង្ហាញពីខាងលើ គួរតែពិនិត្យតាមដានសុខភាពជាប្រចាំឆ្នាំ ដើម្បីរកមើលជំងឺតម្រងនោមដំណាក់កាលដំបូង និងធ្វើការព្យាបាលបានទាន់ពេលវេលា៕