ប្រយ័ត្នផង! ជំងឺទឹកនោមផ្អែមអាចធ្វើឲ្យប្រុសៗអត់កូនបន្តពូជ

0
1

យោងតាមរបាយការណ៍ថ្មីមួយរបស់សហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិហៅកាត់ IDF បានឲ្យដឹងថា ប្រទេសឥណ្ឌានៅតែបន្តជាមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម របស់ពិភពលោករហូតដល់ឆ្នាំ ២០៣០ ព្រោះមានប្រជាជនជិត៩ភាគរយ អាចរងការប៉ះពាល់ដោយសារជំងឺនេះ។

ការគ្រប់គ្រងជាតិស្ករក្នុងឈាម ជារឿងសំខាន់ ជាពិសេសប្រសិនបើអ្នកមានគម្រោងរៀបការ ព្រោះជំងឺទឹកនោមផ្អែម ក៏អាចប៉ះពាល់ដល់ជីវិតផ្លូវភេទផងដែរ។

ស្ត្រីដែលមានជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ អាចមានគ្រោះថ្នាក់ទាំងម្តាយ និងកូនក្នុងពេលឆាប់ៗខាងមុខ ប៉ុន្តែកម្រិតជាតិស្ករក្នុងឈាមខ្ពស់ចំពោះបុរស ប្រសិនបើមិនបានគ្រប់គ្រងឲ្យល្អទេ អាចបណ្តោលឲ្យអត់កូន។

តើជំងឺទឹកនោមផ្អែម អាចបណ្តោលឲ្យបុរសអត់កូន ឬអារមែនទេ?

មនុស្សជាច្រើនប្រហែលជាមិនទាន់ដឹងនោះទេថា ជំងឺទឹកនោមផ្អែម មានផលលំបាកក្នុងការមានផ្ទៃពោះ។ ជំងឺទឹកនោមផ្អែម អាចប៉ះពាល់ដល់ការមានកូនរបស់មនុស្ស និងហានិភ័យគ្មានកូនចំពោះបុរសខ្ពស់ជាងស្ត្រីដែលមានជំងឺទឹកនោមផ្អែម។ នេះដោយសារតែកម្រិតជាតិស្ករក្នុងឈាមខ្ពស់ បង្កឲ្យមានភាពតានតឹងដោយសារអុកស៊ីតកម្ម ធ្វើឲ្យខូចខាត DNA របស់មេជីវិតឈ្មោល។ DNA ដែលបានបែក ឬខូច អាចបណ្តោលឲ្យស្លាប់កោសិកាធម្មជាតិ ដែលធ្វើឲ្យបុរសពិបាកក្នុងការមានកូន។

មិនត្រឹមតែប៉ុណ្ណោះទេ ជំងឺទឹកនោមផ្អែមដែលមិនអាចគ្រប់គ្រងបាន អាចប៉ះពាល់ដល់សរសៃឈាមតូចៗ និងសរសៃប្រសាទនៅក្នុងឈាម អាចកាត់បន្ថយកម្រិតអ័រម៉ូន testosterone ដែលជាអ័រម៉ូនគ្រប់គ្រងចំណង់ផ្លូវភេទចំពោះបុរស។

ផ្ទុយទៅវិញ ប្រសិនបើស្ត្រីមានផ្ទៃពោះ និងមានជំងឺទឹកនោមផ្អែមប្រភេទទី១ ឬប្រភេទទី២ នោះគាត់មានហានិភ័យខ្ពស់នៃការរលូតកូន។ លើសពីនេះទៅទៀត កុមារដែលមានម្តាយកើតជំងឺទឹកនោមផ្អែម ទំនងជាស្លាប់មុនអាយុ ឬក្លាយជាកង្វះអាហារូបត្ថម្ភ។

ដូច្នេះ ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមមុនពេលប៉ះពាល់ដល់ជីវិតផ្លូវភេទ និងនាំឲ្យអត់កូន បុរសគួរតែផ្លាស់ប្តូររបបអាហារ និងធ្វើលំហាត់ប្រាណជាទៀងទាត់។ ក្នុងករណីដែលអ្នកមានអាយុលើសពី ៣០ឆ្នាំ លើសទម្ងន់ ឬមានប្រវត្តិគ្រួសារកើតជំងឺទឹកនោមផ្អែម អ្នកគួរតែសុំប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ មុននឹងកើតមានរោគសញ្ញា ឬផលវិបាកក្លាយជាធ្ងន់ធ្ងរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here