ធ្វើបែបនេះ៥ដងក្នុងមួយសប្តាហ៍ អាចកាត់បន្ថយជំងឺមហារីក១៣ប្រភេទ

0
1

អ្នកស្រាវជ្រាវសហរដ្ឋអាមេរិក បានរកឃើញថា អ្នកដែលធ្វើលំហាត់ប្រាណជាប្រចាំមានហានិភ័យទាបក្នុងការវិវត្តទៅរកជំងឺមហារីក ១៣ប្រភេទ។ លើសពីនេះ ការធ្វើទៀងទាត់ ក៏អាចជួយលើកកម្ពស់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តផងដែរ។

អ្នកវិទ្យាសាស្ត្របានវិភាគទិន្នន័យពីជនជាតិអាមេរិក និងជនជាតិអឺរ៉ុប ចំនួន១,៤លាននាក់ មានអាយុចាប់ពី ១៩ដល់៩៨ឆ្នាំ ចំនួន១២លើក ចាប់ពីឆ្នាំ ១៩៨៧ ដល់ ២០០៤ បានរកឃើញថា មានជំងឺមហារីក ១៣ប្រភេទក្នុងចំណោម ២៦ប្រភេទ បានធ្លាក់ចុះយ៉ាងហោចណាស់ ១០ទៅ ៤២ភាគរយ។ អ្នកស្រាវជ្រាវបានរកឃើញប្រសិទ្ធភាពខ្ពស់នៃលំហាត់ប្រាណដែលអាចកាត់បន្ថយជំងឺកាចសាហាវនេះបាន គឺការដើរ និងរត់។

ការធ្វើលំហាត់ប្រាណបែបនេះបានទៀងទាត់ អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកដូចជា៖

  • ជំងឺមហារីកបំពង់អាហារ ៤២ភាគរយ
  • ជំងឺមហារីកថ្លើម ២៧ភាគរយ
  • ជំងឺមហារីកសួត ២៦ភាគរយ
  • ជំងឺមហារីកតម្រងនោម ២៣ភាគរយ
  • ជំងឺមហារីកក្រពះ ២២ភាគរយ
  • ជំងឺមហារីកស្បូន ២១ភាគរយ
  • ជំងឺមហារីកឈាម ២០ភាគរយ
  • ជំងឺមហារីកខួរឆ្អឹង ១៧ភាគរយ
  • ជំងឺមហារីកពោះវៀនធំ ១៦ភាគរយ
  • ជំងឺមហារីកក្បាល និងក ១៥ភាគរយ
  • ជំងឺមហារីកប្លោកនោម ១៣ភាគរយ
  • មហារីកសុដន់ ១០ភាគរយ

មិនតែប៉ុណ្ណោះ ក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញដែរថា ការធ្វើលំហាត់ប្រាណរាល់ថ្ងៃ អាចជួយពង្រីកអាយុបុរសជាមធ្យម ៧ឆ្នាំ។ លទ្ធផលនៃការស្រាវជ្រាវនេះបានសង្កត់ធ្ងន់ថា ការធ្វើលំហាត់ប្រាណទៀងទាត់ អាចជួយឲ្យរាងកាយមានសុខភាពល្អប្រសើរជាងមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here