ការបំពុលបរិស្ថាន ផ្សែងបារី និងសារធាតុពុលផ្សេងៗទៀត អាចធ្វើឲ្យខូចសួត និងបណ្តោលឲ្យមានបញ្ហាសុខភាពជាច្រើនផងដែរ។ ការថែរក្សាសុខភាពសួត ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាគន្លឹះមួយដ៏សំខាន់ដែលធ្វើឲ្យរាងកាយមានសុខភាពល្អ។
នៅពេលដែលសួតពោរពេញទៅដោយភាពកខ្វក់ អ្នកអាចប្រឈមនឹងបញ្ហាផ្លូវដង្ហើមដូចជា កើតជំងឺហឺត ស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ វិវត្តទៅជាជំងឺមហារីកសួត…។
យោងតាមអង្គការសុខភាពពិភពលោក WHO បានបង្ហាញថា ការប៉ះពាល់នឹងខ្យល់ពុលអាចនាំឲ្យមានការស្លាប់ ៤,២លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ចំណែកឯការជក់បារី គឺជាមូលហេតុនៃការស្លាប់មនុស្សម្នាក់ក្នុងចំណោម ៥,០០០នាក់ នៅសហរដ្ឋអាមេរិក។
ដូច្នេះហើយ ដើម្បីសម្អាតសួត ក៏ដូចជាថែរក្សាសួតឲ្យមានសុខភាពល្អ អ្នកគួរតែព្យាយាមទទួលទានតែបៃតងជាប្រចាំ។ តែបៃតងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលអាចជួយកាត់បន្ថយការរលាកនៅក្នុងសួត។ សមាសធាតុទាំងនេះអាចជួយការពារ ជាលិកាសួតពីផលប៉ពាល់នៃផ្សែងបារីបាន។
ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត ournal of Nutritio នៅខែមករា ឆ្នាំ២០១៨ ទាក់ទងទៅនឹងមនុស្សពេញវ័យជាង ១,០០០នាក់ នៅក្នុងប្រទេសកូរ៉េ បានរាយការណ៍ថា អ្នកដែលផឹកតែបៃតងយ៉ាងហោចណាស់២ពែង ក្នុងមួយថ្ងៃ ធ្វើឲ្យមុខនៃសួតល្អប្រសើរជាងមុន ហើយរាងកាយក៏មានសុខភាពល្អដែរ៕