តើអ្នកឧស្សាហ៍មានអារម្មណ៍ឈឺក្រពះមែនទេ? អាការមួយនេះអាចធ្វើឲ្យអ្នកល្ហិតល្ហៃ មិនស្រួលក្នុងខ្លួន និងគេងមិនលក់ថែមទៀត។ ដូច្នេះ ប្រសិនបើអ្នកចង់បំបាត់អាការឈឺចាប់ភ្លាមៗ សូមប្រើវិធីសាស្ត្រសាមញ្ញៗដោយខ្លួនឯង ដូចខាងក្រោម៖
១.ទទួលទានទឹកដោះគោក្តៅៗមួយកែវ
មធ្យបាយដើម្បីកាត់បន្ថយបញ្ហាឈឺក្រពះបានភ្លាមៗ ការទទួលទានទឹកដោះគោក្តៅឧណ្ឌៗមួយកែវ។ វិធីមួយនេះអាចជួយបណ្តេញជាតិអាស៊ីតអាក្រកចេញពីក្រពះ ធ្វើឲ្យអ្នកឆាប់មានអារម្មណ៍ប្រសើរឡើងវិញ។
២.ទទួលទានតែខ្ញី
ការទទួលទានតែខ្ញីក្តៅឧណ្ឌៗមួយកែវ ក៏អាចកាត់បន្ថយការឈឺចាប់ក្រពះបានភ្លាមៗដែរ។ អ្នកត្រូវយកខ្ញី ១០ក្រាមហាន់ជាចំណិតតូចៗ បន្ទាប់មកដាក់ចូលទៅក្នុងទឹកក្តៅ១កែវ។ រងចាំរយៈពេល ១៥នាទី ទើបទទួលទាន ហើយប្រសិនបើអ្នកចង់បន្ថែមរសជាតិ និងធ្វើឲ្យភេស្ជៈនេះកាន់តែមានប្រសិទ្ធភាព សូមបន្ថែមទឹកឃ្មុំ១ស្លាបព្រាបាយ៕