អ្នកជំនាញបាននិយាយថា ស្ត្រីដែលមានផ្ទៃពោះប្រសិនបើពួកគេកើតជំងឺកញ្ជ្រិល អាចនាំឲ្យជួបប្រទះបញ្ហារលូតកូន កើតមិនគ្រប់ខែ មានបញ្ហាបេះដូង ឆែបមាត់ ខូចទ្រង់ទ្រាយក្បាល… ហេតុនេះហើយទើប វាត្រូវបានគេនាំឲ្យចាក់ថ្នាំបង្ការជំងឺកញ្ជ្រិលមុនពេលមានផ្ទៃពោះ។
អ្នកជំនាញបានបន្ថែមទៀតថា ស្ត្រីដែលមានផ្ទៃពោះគួរចាប់ផ្តើមចាក់ថ្នាំបង្ការ ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំដល់ទារកបន្ទាប់ពីចាប់កំណើត។ ក្នុងករណីខ្លះអ្នកម្តាយមិនបានទទួលថ្នាំបង្ការរោគកញ្ជ្រិលមុនពេលសម្រាលកូនទេ ទាំងម្តាយ និងកូន អាចឆ្លងជំងឺនេះដោយសារតែពួកគេមិនមានអង់ទីករការពារ។
ចំពោះស្ត្រីទើបនឹងសម្រាលកូន ត្រូវការចាក់ថ្នាំបង្ការជំងឺកញ្ជ្រិលឲ្យបានម្តងទៀត ព្រោះការចាក់ថ្នាំអាចមានប្រសិទ្ធភាពការពារទាំងម្តាយ និងកូន ពីជំងឺនេះបាន។
ក្នុងករណីដែលស្ត្រីមានផ្ទៃពោះមិនបានដឹងថា ពួកគេបានចាក់ថ្នាំបង្ការជំងឺកញ្ជ្រិលឬអត់ មិនគួរទៅកន្លែងដែលមានមនុស្សច្រើន ឬត្រូវពាក់ម៉ាស់ ហើយមិនទៅក្បែរមនុស្សដែលយើងសង្ស័យថាឆ្លងមេរោគនោះទេ។
លើសពីនេះទៅទៀតអ្នកត្រូវសម្អាតរាងកាយ សម្អាតច្រមុះ បំពង់ក ជារៀងរាល់ថ្ងៃដោយប្រើទឹកអំបិល ហើយលាងសម្អាតដៃជាមួយនឹងសាប៊ូមុនពេលញ៉ាំអាហារ និងបន្ទាប់ពីការចេញពីបង្គន់៕