កំហឹងមិនត្រឹមតែគំរាមកំហែងទំនាក់ទំនងប៉ុណ្ណោះទេ វាថែមទាំងត្រូវបានគេចាត់ទុកជាឃាតករលាក់មុខ នៃជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនទៀត។
១.បង្កឲ្យខូចថ្លើម
វាប្រហែលជាមិនត្រូវបានគេដឹងទេថា នៅពេលយើងខឹង រាងកាយនឹងបង្កើតអ័រម៉ូន catecholamine ដោយស្វ័យប្រវត្ត រួមជាមួយនឹងផលប៉ះពាល់នៃប្រព័ន្ធសរសៃប្រសាទកណ្តោល ជាតិស្ករក្នុងឈាម ជាតិខ្លាញ់ និងជាតិពុលកើនឡើងខ្ពស់ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ថ្លើម ហើយឈាមនឹងកើនឡើងជានិច្ច។
២.ខួរក្បាលឆាប់ចាស់
នៅពេលដែលអ្នកខឹង ខួរក្បាលនឹងស្ថិតនៅក្រោមសម្ពាធជាច្រើនពីបរិមាណឈាមហូរកាន់តែច្រើននៅទីនេះ ដែលធ្វើឲ្យបរិមាណឈាមនៅក្នុងខួរក្បាលមានភាពផ្ទុយគ្នា និងបរិមាណអុកស៊ីសែន។ នេះជាហេតផលចាំបាច់ដែលបង្កឲ្យអន្តរាយដល់ខួរក្បាល។
៣.ខូចក្រពះ
នៅពេលដែលអ្នកខឹង បេះដូង នឹងធ្វើការជាមួយសរសៃឈាម ដែលបណ្តោលឲ្យឈាមហូរចូលក្នុងក្រពះ និងពោះវៀនចុះខ្សោយយ៉ាងខ្លាំង បាត់បង់ចំណង់អាហារ ហើយអាចកើតបញ្ហាដំបៅក្រពះថែមទៀត។
៤.ខូចសួត
នៅពេលខឹង រាងកាយនឹងកដង្ហើមលឿនជាងធម្មតា ហើយសួតនឹងត្រូវធ្វើការប្តូរខ្យល់ញឹកញាប់។ នៅពេលនេះសួតមិនបានសម្រាក ហើយធ្វើការកាន់តែខ្លាំង វាច្បាស់ជាខូចកាន់តែឆាប់។
៥.ប្រព័ន្ធភាពស៊ាំចុះខ្សោយ
នៅពេលដែលអ្នកខឹង រាកាយរបស់អ្នកនឹងបញ្ចេញអ័រម៉ូនស្ត្រេស ដែលហៅថា cortisol។ ប្រសិនបើអ្នកមិនអាចគ្រប់គ្រងកំហឹងបានទេ រាងកាយនឹងផលលិតអ័រម៉ូននេះកាន់តែច្រើន ធ្វើឲ្យអស់កម្លាំង និងបង្កឲ្យមានបញ្ហាដល់ប្រព័ន្ធភាពស៊ាំ។ នៅពេលភាពស៊ាំចុះខ្សោយ ជំងឺផ្សេងៗនឹងចាប់ផ្តើមវាយប្រហារដល់រាងកាយ សូម្បីតែជំងឺមហារីក។
៦.ខ្វះអុកស៊ីសែនសម្រាប់បេះដូង
បរិមាណឈាមហូរទៅកាន់បេះដូង នៅពេលខឹងនឹងផ្ទេរច្រើនទៅខួរក្បាល និងមុខ(មុខពណ៌ក្រហម ក្តៅ) ដូច្នេះបរិមាណឈាមដែលត្រូវការសម្រាប់បេះដូងនឹងថយចុះ។ នេះជាបុព្វហេតុនៃកង្វះអុកស៊ីសែននៅលើបេះដូង ដែលបណ្តោលឲ្យចង្វាក់បេះដូងលោតខុសធម្មតា បង្កឲ្យកើតជំងឺសរសៃឈាមបេះដូង ឬជំងឺបេះដូង។
៧.រោគសញ្ញាផ្សេងៗទៀត
មានវិធីជាច្រើនដែលធ្វើឲ្យកំហឹងរ៉ាំរ៉ៃជះឥទ្ធិពល និងបង្កគ្រោះថ្នាក់សុខភាពដូចជា ភាពធាត់ ឈឺក្បាលប្រកាំង ជំងឺធ្លាក់ទឹកចិត្ត ថប់បារម្ភ គេងមិនលក់ សម្ពាធឈាមខ្ពស់ ដាច់សរសៃឈាមខួរក្បាល កាត់បន្ថយគុណភាពទំនាក់ទំង បង្កហឹង្សាផ្លូវចិត្ត ឬរាងអ្នកដ៏ទៃ។
ដូច្នេះ ដើម្បីបង្ការកុំឲ្យផលវិបាកទាំងអស់នេះកើតឡើងចំពោះរាងកាយ អ្នកត្រូវព្យាយាមគ្រប់គ្រងកំហឹងខ្លួនឯងឲ្យបាន ឬរកវិធីសាស្ត្រផ្សេងៗដែលធ្វើឲ្យចិត្តត្រជាក់៕