រូបមន្តងាយៗ សម្រាប់អ្នកដែលកើតមុនលើកំប៉ះគូថ!

0
1

មុនជាបញ្ហាសម្រស់មួយដែលតែងតែកើតមានចំពោះមនុស្សភាគច្រើននៅពេលចាប់ផ្តើមពេញវ័យ ហើយបញ្ហាមុននេះអាចកើតមានច្រើនកន្លែងដូចជា មុខ ខ្នង ដើមទ្រូង និងកំប៉ះគូថជាដើម។ ប៉ុន្តែថ្ងៃនេះ BabyandMom សូមបង្ហាញពីវិធីងាយៗសម្រាប់អ្នកដែលកើតមានមុននៅលើកំប៉ះគូថតែប៉ុណ្ណោះ។

ប្រេងដូង

ប្រេងដូង មានប្រសិទ្ធភាពអស្ចារ្យបំផុត សម្រាប់កម្ចាត់បញ្ហាមុនលើកំប៉ះគូថ ប្រសិនបើអ្នកអនុវត្តមួយថ្ងៃម្តងជារៀងរាល់ថ្ងៃ ដោយមិនចាំបាច់លាងចេញក៏បាន។

ទឹកក្រូចឆ្មារ

សូមចិតក្រូចឆ្មារមួយចំណិច មកត្រដុសនៅលើកំប៉ះគូថឲ្យសព្វ រួចទុកឲ្យស្ងួតរយៈពេល ៣០នាទី ទើបលាងចេញ។ អនុវត្តមួយថ្ងៃម្តង ជាប្រចាំ វានឹងជួយសម្អាតស្បែកពីភាពកខ្វក់ផ្សេងៗ ដែលជាដើមហេតុនាំឲ្យកើតមុនបាន។

ស្លៀខោរលុងៗ

អ្នកមិនត្រូវស្លៀកខោតឹងណែនខ្លាំងពេកទេ ប្រសិនបើអាចគួរប្រើខោកប្បាស ព្រោះវាអនុញ្ញាតឲ្យស្បែកដកដង្ហើមបានស្រួលបួល។

ឈរឲ្យបានច្រើន

ទម្លាប់ធ្វើបែបនេះ ស្បែករបស់ត្រង់តំបន់គូថអាចមានពេលសម្រកបានគ្រប់គ្រាន់ ហើយគ្មានសម្ពាធថែមទៀត។ ប្រសិនបើអ្នកអង្គុយយូរពេករន្ធញើសនឹងស្ទះ ហើយបាក់តេរី នឹងប្រមូលផ្តុំកើតទៅជាមុនកាន់តែច្រើនឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here