មានអ្វីកើតឡើង បើអ្នកទទួលទានដំឡូងបារាំងរាល់ថ្ងៃ?

0
1

ដំឡូងបារាំង ជាអាហារមួយប្រភេទដែលមានផ្ទុកសារធាតុផូស្វ័រ ម៉ាញ៉េស្យូម សូដ្យូម ជាតិដែក និងស័ង្កសីដែលល្អបំផុតសម្រាប់រាងកាយ។ សូម្បីតែសំបករបស់វាក៏មានផ្ទុកជាតិប៉ូតាស្យូម អាចជួយរក្សាបេះដូងឲ្យមានសុខភាពល្អផងដែរ។

ដំឡូងបារាំង មានផ្ទុកវីតាមីន C ច្រើនប្រហែលជា ៤៥ភាគរយ ដែលរាងកាយត្រូវការរាល់ថ្ងៃ។ មិនតែប៉ុណ្ណោះដំឡូងបារាំងមានជាតិសរសៃ ដែលល្អសម្រាប់សុខភាពពោះវៀន។

យោងតាមការស្រាវជ្រាវ បានបង្ហាញថា ដំឡូងបារាំង អាចជួយកាត់បន្ថយហានិភ័យជំងឺបេះដូងដល់ទៅ ២៩ភាគរយ ខណៈដែលអ្នកមិនបន្ថែមដំឡូងបារាំង ទៅក្នុងរបបអាហារ អត្រានៃការជំងឺបេះដូងមានដល់ទៅ៤២ភាគរយ។

លើសពីនេះការទទួលទានដំឡូងបារាំង ជាប្រចាំក៏អាចជួយបង្កើនសុខភាពស្បែក កាត់បន្ថយជំងឺធ្លាក់ទឹកចិត្ត និងកាត់បន្ថយភាពតានតឹងផងដែរ។ ពេលខ្លះការទទួលទានដំឡូងបារាំង អាចជួយឲ្យឡើងទម្ងន់ប្រសិនបើអ្នកដំណើរការដោយចៀន ឬបំពង។

ចំណាំ៖ អ្នកដែលមានជំងឺទឹកនោមផ្អែម ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាមួយដំឡូងបារាំង ព្រោះវាអាចធ្វើឲ្យសន្ទស្សន៍ក្នុងឈាមឡើងកាន់តែខ្ពស់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here