មនុស្សភាគច្រើនតែងចំណោយពេលច្រើនលើសលុបទៅលើសកម្មភាពចិញ្ចឹមជីវិតប្រចាំថ្ងៃ ហើយភ្លេចគិតដល់បញ្ហាសុខភាពខ្លួនឯង ទោះបីជាមានរោគសញ្ញាព្រមានមួយចំនួនលេចឡើងក៏មិនចាប់អារម្មណ៍ដែរ លុះត្រាតែឈានដល់ដំណាក់កាលធ្ងន់ធ្ងរទើបរត់រកគ្រូពេទ្យ។
អាស្រ័យហេតុនេះ ដើម្បីការពារកុំឲ្យថ្លើមខូចខាងធ្ងន់ធ្ងរ អ្នកត្រូវប្រញប់ទៅជួបគ្រូពេទ្យភ្លាម ប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាមួយចំនួនដូចខាងក្រោម៖
១.ភាពខុសប្រក្រតីនៃលាកម និងទឹកនោម
អ្នកជំនាញបានផ្តល់អនុសាសន៍ថា ប្រសិនបើទឹកនោមមានពណ៌ក្រម៉ៅខ្លាំង និងពពុះច្រើន ហើយលាមកមានសភាពរាវពណ៌ប្រផេះ កើតឡើងជាញឹកញប់គួរប្រញាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យមើលបញ្ហាថ្លើមភ្លាម។
២.រមាស់ខ្លាំង
រាងកាយមានអាការរមាស់ខ្លាំងពេលដែលមានប្រតិកម្មអាឡែកស៊ី ឬបញ្ហាស្បែក អាចជាសញ្ញាបង្ហាញថា ថ្លើម របស់អ្នកកំពុងតែមានសុខភាពមិនល្អ។
៣.កើតស្នាមជំ និងហូរឈាម
ក្នុងករណីដែលអ្នកមានអាការៈធ្លាក់ឈាមញឹកញាប់ ហើយងាយនឹងមានស្នាមជាំខុសប្រក្រតីលើស្បែក អ្នកគួរតែប្រញាប់សុំជំនួយពីគ្រូពេទ្យ ពិភាក្សាលើបញ្ហាថ្លើមឲ្យបានឆាប់។
៤.ភើគ្មានហេតុផល
ការភើបន្ទាប់ពីញ៉ាំអាហារឆ្អែតពេក ជារឿងធ្មតានោះទេ ហើយវាជារឿងល្អសម្រាប់សុខភាពផងដែរ។ ប៉ុន្តែបើវាកើតឡើងដោយគ្មានមូលហេតុ រួមទាំងមានអាការៈក្អួតចង្អោរទៀតនោះ ជាសញ្ញាព្រមាននៃការខូចខាតថ្លើមហើយ៕