តើអ្នកដឹងទេថាការប្រើថ្នាំមិនបានត្រឹមត្រូវ ឬការប្រើថ្នាំដោយគ្មានវេជ្ជបញ្ជារអាចបង្កគ្រោះថ្នាក់ដល់សុខភាពទារកមិនទាន់កើត? នៅសហរដ្ឋអាមរិក មានទារកជាង 176,200នាក់ ត្រូវទទួលរងផលប៉ះពាល់ពិការភាពពីកំណើត ដោយសារតែការរំលោភបំពានប្រើប្រាស់ថ្នាំរបស់អ្នកម្តាយ។ ពិការភាពពីកំណើតមានដូជា រូបរាងខុសប្រក្រតី ខ្លីម្រាមដៃម្រាមជើង ខូចមុខមាត់ ឬមានបញ្ហាខួរក្បាល…។
នោះដោយសារតែ 4 ភាគរយនៃស្ត្រីមានផ្ទៃពោះនៅសហរដ្ឋអាមេរិក នៅតែបន្តប្រើប្រាស់ថ្នាំខុសដោមិនគោរពតាមវេជ្ជបញ្ជារ អំឡុងពេលមានផ្ទៃពោះ។ ស្ថិតិនេះ ត្រូវបានគេចាត់ទុកជាចំនួនដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងបំផុត និងជាការព្រមានឲ្យស្ត្រីមានផ្ទៃពោះផ្សេងទៀតគួរយកចិត្តទុកដាក់ចំពោះបញ្ហានេះផងដែរ។
អាស្រ័យហេតុនេះ សូមស្ត្រីមានផ្ទៃពោះទាំងឡាយគួរប្រឹក្សាជាមួយគ្រូពេទ្យជាមុនសិន មុននឹងប្រើប្រាស់ថ្នាំព្យាបាលជំងឺផ្សេងៗ ដើម្បីជៀវាងហានិភ័យដល់កូន៕