សង្កេតមើលពុកចង្កា អាចស្មានដឹងពីបញ្ហាសុខភាពក្នុងខ្លួនបុរសបាន

0
1

ការសិក្សាពីមុនបានបង្ហាញថា បុរសដែលមានពុកចង្កា គឺហាក់ដូចជាមានឥទ្ធិពល និងមានភាពទាក់ទាញពីសំណាក់មនុស្សស្រី ដោយសារតែពួកគេមានសមត្ថភាពក្នុងការធ្វើឲ្យដៃគូពេញចិត្តរឿងលើគ្រែ។ ប៉ុន្តែការសិក្សាថ្មីនេះបានលើកឡើងថា ពុកចង្កាក៏អាចបង្កាញពីបញ្ហាសុខភាពរបស់បុរសផងដែរ។

ពុកចង្កាវាលដុំៗ៖ បុព្វហេតុនៃបញ្ហានេះអាចបណ្តាលមកពីបញ្ហាប្រព័ន្ធភាពសាំ ដែលធ្វើឲ្យឬសពុកចង្កាត្រូវរងនូវផលប៉ះពាល់។ ទន្ទឹមនឹងនេះ ប្រសិនបើអ្នកឃើញថារាងកាយកើតមានបញ្ហាមួយចំនួនទៀតដូចជា ជ្រុះសក់ អស់កម្លាំង ឡើងទម្ងន់ ផ្លាស់ប្តូរទម្លាប់នៃការគេង ឬបញ្ហារំលាយអាហារ សូមពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗព្រោះអ្នកអាចមានបញ្ហាក្រពេញប្រូស្តាត ឬជំងឺទឹកនោមផ្អែម។

ពុកចង្កាមានសភាពស្តើងៗ៖ មានមូលហេតុជាច្រើនចំពោះស្ថានភាពនេះ ដោយសារតែកង្វះអាហារូបត្ថម្ភ។ កង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ មានឥទ្ធិពលយ៉ាងសំខាន់ទៅលើការបាត់បង់សក់ និងការលូតលាស់នៃសក់។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកត្រូវបន្ថែមអាហារដែលសម្បូរប្រូតេអ៊ីនដូចជា ស៊ុត សាច់គោ សាច់មាន់ ទឹកដោះគោជូរ វីតាមីន E វីតាមីន E វីតាមីន C ស័ង្កសី និងអាស៊ីតខ្លាញ់ ឲ្យបានច្រើន។

ពុកចង្ការក្រាស់ៗ៖ មនុស្សដែលមានពុកចង្ការបែបនេះ ជាសញ្ញាបង្ហាញថា ពួកគេមានកម្រិតអ័រម៉ូនផ្លូវភេទខ្ពស់ និងសមត្ថភាពក្នុងការរួមភេទរបស់ពួកគេក៏ខ្លាំងដែរ។

ពុកចង្កាមានពណ៌សចុងៗ៖ យោងតាមគ្រូពេទ្យជំនាញបានបង្ហាញថា បុរសដែលមានពុកចង្កាបែបនេះបណ្តោលមកពីកើតរោគសើរស្បែក ឬរលាកឬសពុកចង្កា។ ដើម្បីដោះស្រាយស្ថានភាពនេះ អ្នកត្រូវប្រើថ្នាំសម្លាប់មេរោគដែលមានគុណភាពខ្ពស់។

មិនមានពុកចង្កា៖ ភាគច្រើនវាកើតឡើងដោយសារតែកត្តាហ្សែន។ ទោះជាយ៉ាងណា អ្នកមិនមានពុកចង្កាមិនមានគ្រោះថ្នាក់ ឬមិនល្អនោះទេ។ ការសិក្សាខ្លះបានបង្ហាញថា មនុស្សដែលមិនមានពុកចង្កាហាក់ដូចជាមិនសូវមានបញ្ហាទំពែកដូចអ្នកដែលមានពុកចង្កាខ្លីៗឡើយ។

យោងតាមការសិក្សារបស់លាកលវិទ្យាល័យ Queensland ប្រទេសអូសស្ត្រាលី បានរកឃើញថា ពុកចង្កាអាចការពារបុសពីផលប៉ះពាល់នៃកាំរស្មីអ៊ុលត្រាវីយលេ ៩០ភាគរយ។ មិនតែប៉ុណ្ណោះ អ្នកដែលមានពុកចង្កាអាចមានមហារីកស្បែកតិចតួច៕

LEAVE A REPLY

Please enter your comment!
Please enter your name here